រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដំណើរការអភិវឌ្ឍនគម្រោងចំណត រថយន្តឆ្លាតវៃនៅខេត្តព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)

នៅរសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ សិក្ខាសាលាផ្ស ព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹងវិនិយោគិនលើគម្រោងចំណតឆ្លាត វៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន នឹងកំពុងដំណើរការអភិវឌ្ឍនគម្រោងចំណតរថយន្តឆ្លាតវៃនៅខេត្តព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ គម្រោងនេះមានគោល បំណងដើម្បីផ្តល់ជូននូវដំណោះស្រាយចំណតរថយន្តដែលមានភាពងាយស្រួល មានសុវត្ថិភាព និងទំនើប ដើម្បីបំពេញតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងខេត្តព្រះសីហនុ។
គម្រោងនេះបានបញ្ចប់ដោយជោគជ័យនូវដំណាក់កាលសិក្សាដែលអាចអនុវត្តបាន ហើយបច្ចុប្បន្ននេះកំពុងដំណើរការឆ្ពោះទៅរកការដេញថ្លៃប្រកួតប្រជែង ដើម្បីជ្រើស រើសដៃគូឯកជនដែលមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការដំណើរការគម្រោង។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះក៏មាន ការធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗរួមមាន៖
១. ទីក្រុងឆ្លាតវៃ និងបរិយាកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ
២. ក្របខណ្ឌគ្របគ្រងគម្រោង PPP និងការរៀបចំអភិវឌ្ឍនគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ
៣. វីដេអូបង្ហាញអំពីគម្រោងចំណតឆ្លាតវៃ និង
៤.លទ្ធផលនៃការសិក្សាគម្រោងចំណតឆ្លាតវៃខេត្តព្រះសីហនុ។
CMD