រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ២០២៥ នៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ២០២៥ នៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” 

…………… 

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ២០២៥ នៃការអនុវត្តគោល នយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

 

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់ក្រុងស្រុក និងឃុំ សង្កាត់ ព្រមទាំងមន្ទីរ អង្គភាពបន្តគាំទ្រដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីរួមគ្នាបម្រើផល ប្រយោជន៍ប្រជាជនតាមគោល ការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខ ខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការ រស់នៅប្រកបដោយភាពសុខ ក្សេមក្សាន្ត។ ការផ្តល់សេវាសាធារណនៅមូលដ្ឋានពាក់ព័ន្ធជាមួយរដ្ឋបាលឃុំ សង្កាត់ និងច្រកy6⁶ចេញចូលតែមួយក្រុង ស្រុក ខេត្ត មន្ទីរអង្គភាពដែលមាន ការពាក់ព័ន្ធត្រូវបន្តយកចិត្តទុក ដាក់ការផ្តល់សេវាសាធារណជូនប្រជាពលដ្ឋតាមច្រកចេញចូលតែមួយ។  ចំពោះបទល្មើសត្រូវពង្រឹងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលជាបន្ទុកធ្ងន់ធ្ងរដល់ក្រុមគ្រួសារ ដែលទាមទារឱ្យយើងធ្វើ ការដោះស្រាយបានទាន់ពេលវេលា រួមគ្នាបង្ការទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ហើយសកម្មភាពនេះ ត្រូវធ្វើដូចភ្ហៀងរលឹម ចំពោះការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយប្រើ ប្រាស់គោលនយោបាយឈ្នះឈ្នះ ចំពោះបញ្ហាអនាម័យ បរិស្ថាន សុខភាពសាធារណ ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ដោយប្រើយន្តការចូលរួមផ្សព្វផ្សាយទាក់ ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ការគ្រប់គ្រងសំរាម ក៏ជាបញ្ហាប្រឈមជាមួយទេសចរណ៍។ ឆ្លើយតបបានទាន់ ពេលវេលាទៅនឹងគ្រោះ មហន្តរាយនានាដោយប្រើប្រាស់កម្លាំងសរុបនៅមូលដ្ឋាន។

 

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុងស្រុកទាំង៦ ឃុំ សង្កាត់ទាំង ២៩ ត្រូវដាក់បង្ហាញលេខ ទូរស័ព្ទ hotline នៅតាមទីសាធារណៈ ដើម្បីមានភាពងាយ ស្រួលក្នុងការប្រាស្រ័យទាក់ ទងជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលត្រូវការចាំបាច់ក្នុងការរាយការណ៍មកកាន់សមត្ថិកិច្ច ក្នុងការចូលរួមបង្កា បង្ក្រាបទបស្កាត់បទល្មើសបានទាន់ពេលវេលា។

 

ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ បានធ្វើការវាយតម្លៃនូវចំនុចខ្លាំង និងបញ្ហាប្រឈមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំង មូល និងគាំទ្រចលនាប្រឡង ប្រណាំងភូមិឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ខេត្តមានស្ថេរភាពល្អប្រសើរ ការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានកើនឡើង ២៦៦ លើក នេះជាជោគជ័យសម្រាប់ប្រជាពលរដ្ឋ ការរៀបចំធ្វើវេទិការសាធារណៈមានការកើន ឡើង ចលនាប្រជាការពារក៏មាន ការកើនឡើង ពិសេសកងកម្លាំងសមត្ថិកិច្ចគ្រប់ប្រភេទ។ ជាពិសេសការដឹកនាំរបស់ឯកឧត្តម អភិបាល ខេត្ត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាត់បន្ថយបទល្មើសបានជា អតិបរិមានៅមូលដ្ឋាន ទាក់ទិន្ននិងគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើងដែលជាកង្វល់ដើម្បីកាត់ បន្ថយបទល្មើសចរាចរណ៍ ត្រូវមានការអប់រំនៅក្នុងគ្រួសារ សាលារៀន ពិសេសមន្ត្រីរាជការ កងកម្លាំងរបស់យើង ដើម្បីកាត់ បន្ថយនូវគ្រោះថ្នាក់ផ្សេងៗ យើងត្រូវយកចិត្តទុកដាក់រួមគ្នាក្នុងការ អប់រំផ្សព្វផ្សាយកាត់បន្ថយគ្រោះ ថ្នាក់ បញ្ហាក្រុមក្មេងទំនើង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានលើកឡើងជាបន្តបន្ទាប់មិនត្រូវមានការលើកលែង ដោយឡែកនៅខេត្តព្រះសីហនុ កើតមាន ១១ករណី យើងត្រូវរួមគ្នាព្យាយាមកាត់ បន្ថយកុំឱ្យមានក្មេងទំនើង ដោយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទោះបីគ្រឿងញៀនមានការថយចុះ ៣១ករណី ត្រូវយកចិត្តទុក ដាក់ជាសំខាន់លើការចែកចាយ ការផលិត និងចរាចរណ៍ នេះជាការខិតខំប្រឹង ប្រែងរបស់សមត្ថិកិច្ចរបស់យើងក្នុងការចូលរួមទប់ ស្កាត់ ផលប៉ះពាល់ដល់សន្តិសុខសង្គម ការបង្ក្រាបល្បែងស៊ីសង ក្នុងត្រីមាសមានការថយចុះ យើងត្រូវលើកកម្ពស់ទប់ស្កាត់នៃការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលបានដាក់ ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការពង្រីកវិសាលភាពក្នុងគោលបំណងចូល រួមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេច ហ៊ុន ម៉ាណែត ដែលផ្តោតលើវិស័យអាទិភាពចំនួន៥ ក្នុងនោះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕