គម្រោងការដ្ឋានដាក់លូប្រអប់ធំបន្ថែមពីរខ្សែ ទទឹង២,៥ម៉ែត្រ កំណាត់ស្ពានប្រឡាយបឹងស្រឡាង ហូរមកស្ថានីយ៌បូមបឹងស្រឡាង និងពង្រីកស្ពាន សង្កាត់បឹងស្រឡាង ខណ្ឌទទួលគោក (សម្រេចបាន៤៥%)។

គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងការដ្ឋានពង្រីកស្ពានកំណាត់ប្រឡាយបឹងស្រឡាង ដាក់លូប្រអប់ធំសងខាងទទឹង២,៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ បន្ថែមលើលូប្រអប់ចាស់មានស្រាប់ ដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ន្ធភាព  តំបន់មូលដ្ឋានសង្កាត់បឹងស្រឡាង តំបន់ផ្សារដើមគរ ព្រមទាំងរំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខណ្ឌទទួលគោក ខណ្ឌចំការមន កំណាត់ផ្លូវលេខ៣៣៦ ជាពិសេសប្រឡាយបឹងស្រឡាង នៃរាជធានីភ្នំពេញ (សម្រេចបាន៤៥%ហើយ) ។ ជំនាញសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំង សាលាខណ្ឌ សង្តាត់ ក្រុមហ៊ុន Phnom Penh Precast Plants សូមអរគុណដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តំបន់នេះ និងរសនៅអមសងខាងប្រឡាយកន្លងមក ដែលបានយោគយល់ពេលការដ្ឋាន ដំណើការ ហើយរំខាន់ដោយសម្លេងគ្រឿងចក្រធំៗ និងម្យ៉ាងដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើង ៕