សភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនាខាងមុខនេះ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មា ធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ជាលើកទី២ នៅវិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទំាងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាផងដែរ។ ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា អវត្តមានដោយសារជាប់បំពេញបេសកកម្មការ នៅក្រៅប្រទេស។
កិច្ចប្រជុំគណៈកម្មការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ ដោយបានអនុម័តកោះប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅថ្ងៃទី២និងទី៣ ខែមិថុនាឆ្នាំ២០២៥ ខាងមុខនេះ តមតាមសណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជាដោយមានរបៀបវារៈ ចំនួនបី។

របៀបវារៈទំាងបី ដែលសមាជរដ្ឋសភានិងព្រឹទ្ធសភា នឹងលើកយកមកពិភាក្សានិងអនុម័តមាន៖
១- ការពិភាក្សានិងអនុម័ត ប្រធានបទ អំពីប្រព័ន្ធគាំពារសង្គម ។
២-ការពិភាក្សានិងអនុម័ត ប្រធានបទ អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
៣-ការពិភាក្សានិងអនុម័ត ប្រធានបទ អំពីវិស័យកសិកម្ម ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សមាជរដ្ឋសភានិងព្រឹទ្ថសភា នាឱកាសនេះ ក៏បានអនុម័តនៃសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន ៤រូប មាន ឯកឧត្តម ឃុត ចាន់ដារ៉ា ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តម ឈើយ ចាន់ណា៕