ពិធីបិទសមយុទ្ធនាគមាសលើផ្ទៃសមុទ្រ ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃ កងយោធពលខេមរភូមិន្ទ

សមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនបានប្រើកម្លាំងក្នុងការហ្វឹកហ្វឺនសរុប ៨៦១នាក់ ក្នុងនោះភាគីកម្ពុជាសរុបចំនួន៣៤១ នាក់ និងភាគីចិនសរុបចំនួន ៥២០នាក់ ។
សូមបញ្ជាក់ថាការប្រើប្រាស់មធ្យោបាយ សរុបចំនួន ២៤ គ្រឿង ក្នុងនោះរួមមាន៖
.មធ្យោបាយភាគីកងយោធពលខេមរភូមិន្ទកម្ពុជាសរុបចំនួន ១៧ គ្រឿង
.នាវាចំនួន ៦ គ្រឿង
. ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង (Z9)
. នាវាសិប្បនិម្មិតចំនួន ១ គ្រឿង
. អូរប័រ RIBBចំនួន ៣ គ្រឿង
. រថយន្តចំនួន ៥ គ្រឿង (រថយន្តដឹកជូន ចំនួន៣គ្រឿង និងរថយន្តសង្គ្រោះចំនួន២គ្រឿង
រួមទាំងមធ្យោបាយ ភាគីកងទ័ពជើងទឹករំដោះប្រជាជនចិនសរុបចំនួន ៥ គ្រឿងមានដូចជា៖
. នាវាចំនួន ៣ គ្រឿង
. ឧទ្ធម្ភាគចក្រចំនួន ២គ្រេង (Mi 171 ១គ្រឿង និង Z 20 ចំនួន១គ្រឿង)
សូមជម្រាបថា សមយុទ្ធនាគមាសនេះ គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕