រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគម អតីតយុទ្ឋជនខេត្ត បានប្រគល់ផ្ទះមួយខ្នងនិងសម្ភារៈមួយចំនួន ជូនអតីតយុទ្ធជនមានពិការភាព ឈ្មោះ តេន ណាវ

លោក តេន ណាវ និងក្រុមគ្រួសារ បានសំដែងក្តីត្រេកអរចំពោះសមានចិត្ត របស់ថ្នាក់ដឹកនាំ និងថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ដែលបានរៀបចំ និងដោះស្រាយជូនគ្រួសារគាត់នាពេលនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានគណនេយ្យ facebook Page ឈ្មោះ «Thmey-ថ្មី» បានយកព័ត៌មានចាស់របស់ លោក តេន ណាវ  យកមកបង្ហោះផ្សាយជាថ្មីដោយភ្ចាប់ជាមួយរឿងជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

នៅក្នុងវីដេអូចាស់នោះ បានផ្សាយអំពីយោធិនពិការម្នាក់បានធ្វើការអង្វរសុំសម្តេចឱ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីដែលបានកើត ឡើងតាំងពីឆ្នាំ២០១៩កន្លងទៅ ដោយ មានចេតនាឱ្យមហាជនមាន ការយល់ច្រលំថាជាព័ត៌មានថ្មី។

ប្រធានសមាគមអតីតយទ្ធជនខេត្តព្រះសីហនុ លោក នូវ សំអុល បានបញ្ជាក់ថា នៅឆ្នាំ ២០១៩  យុទ្ធជនពិការម្នាក់ត្រូវបានគេយកគាត់ទៅថតផ្សាយនៅកន្លែងដែ លមានការសំអាតខ្ទមអនាធិបតេយ្យ លើដីគម្របព្រៃឈើឆ្នាំ ២០០២ មួយកន្លែងនៅស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការភ្ជាប់នូវការសន្យា ដើម្បីទាញចំណាប់អារម្មណ៍ផ្សេងៗ។ 

យោធិនពិការនេះគាត់នៅកំពុងស្ពឺ ប៉ុន្តែមករស់នៅខេត្តព្រះសីហនុ។

សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ធ្លាប់បានទៅជួបគាត់ផ្តល់អំណោយនិងថវិកាមួយ ចំនួនផងដែរ និងធ្លាប់បានណែនាំអោយគាត់ធ្វើលិខិតផ្ទេរពីខេត្តកំពង់ស្ពឺមកខេត្តព្រះសីហនុ ដើម្បីសមាគមងាយស្រួលគ្រប់គ្រង ថែទាំគាត់ ប៉ុន្តែគាត់អត់បានធ្វើទេ។