ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជូនដំណើរ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មកធ្វើទស្សនាវិមានអនុស្សាវរីយ៍ ២ធ្នូ ខេត្តក្រចេះ ដែលជាទីកន្លែងកសាងឡើងដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញដឹកនាំ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា មកទស្សនាវិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។

វិមានអនុស្សាវរីយ៍ ២ធ្នូ ត្រូវបានកសាងឡើង ដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”

ថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ ៕