ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណ:ប្រតិភូរដ្ឋសភាចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន

នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមសភាអាយប៉ាជាតិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន (ASEAN-AIPA Leader’s Interface Meeting) លើកទី១៤ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
អញ្ជើញជូនដំណើរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងគណ:ប្រតិភូ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការគណៈកម្មការជំនាញនានា របស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការរដ្ឋសភា ទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៕