ខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តជាំងស៊ូ (សាធារណៈរដ្ឋប្រជាមានិតចិន)បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការរវាងខេត្តទាំងពីរ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការរវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តជាំងស៊ូ (សាធារណៈរដ្ឋប្រជាមានិតចិន) ដឹកនាំដោយប្រធានគណៈ ប្រតិភូដោយឯកឧត្តម ស៊ូ គុនលីង អភិបាលខេត្តជាំងស៊ូ (ប្រទេសចិន) ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានស្វាគមន៍អភិបាលខេត្តជាំងស៊ូ និងគណៈប្រតិភូ និងបានលើកឡើងអំពីកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្ត ដែលស្ថិតនៅប៉ែកនារតី នៃប្រទេសកម្ពុជា និងជាខេត្តសម្បុរដោយធនធានធម្មជាតិ មាន កោះតូច ធំ៣២ ថ្មដុះ១ ថ្មប៉ប្រះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ រដ្ឋាភិបាលប្រសិទ្ធនាមខេត្តព្រះសីហនុ ជាតារារះនាទិសនារតី ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃឆ្នេរខេត្តទាំង៤ របស់កម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប រួមបញ្ជូលគ្នាជាឆ្នេរ សមុទ្រកម្ពុជា ហើយកាលពីឆ្នាំ ២០១១ ឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក  ខេត្តព្រះសីហនុមានផ្លូវទឹក ផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស ងាយស្រួលក្នុងការដឹកជញ្ជូននិងការធ្វើដំណើរមានភាពងាយស្រួលផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអបអរសាទរជើងហោះហើរត្រង់ពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ២០២៥ ទន្ទឹមនឹងនោះ ក៏មានការដឹកជញ្ជូនតាមផ្លូវទឹកពីខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ អាចនិយាយបានថា មកទាំងផ្លូវ អាកាស និងផ្លូវទឹក។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ម៉ឺននាក់និងអបអរសាទរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ ដែលត្រូវសម្ពោធនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ និងទទួលក្រុមហ៊ុនវិនិយោគពី៣០០ និង ៤០០ ក្រុម ហ៊ុននៅពេលខាងមុខ។

លោក ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានអរគុណការណែនាំដល់គណៈប្រតិភូ ហើយកាលពីឆ្នាំ២០២២ ខេត្តជាំងស៊ូបានទទួលអភិបាលខេត្តព្រះសីហនុ សម្រេចបានក្រុមហ៊ុន១០០ ហើយថ្ងៃនេះ មានក្រុមហ៊ុន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថា ខេត្តជាំងស៊ូ មានប្រជាជន ៨៥លាននាក់ មានសេដ្ឋកិច្ចមានការរីកចម្រើន ហើយដំណើទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងគោល បំណងអនុវត្តនូវកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហ ប្រតិបត្តិការរវាងចិន និងកម្ពុជា តាមរយគោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ និងមានលើសពីនេះទៅទៀតទៅថ្ងៃ ខាង មុខ។

ឯកឧត្តម បានបញ្ជាក់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំផ្លាស់ប្តូរទេសចរណ៍ចិន និងកម្ពុជា ហើយខេត្តជាំងស៊ូ និង ខេត្តព្រះសីហនុ មានភូមិសាស្ត្រដូចគ្នាបង្កើតបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យអប់រំ សុខាភិបាលជាមួយខេត្តព្រះសីហនុ ហើយដំណើរទស្សនៈកិច្ចនាពេលនេះ ផ្តោតសំខាន់ទៅលើការងារមនុស្សធម៏ជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យបិទត្រាំង ជាំងស៊ូ ព្រមទាំងបាននាំមកនូវក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ ជួយពិនិត្យព្យាបាលជំងឺបេះដូង និងជំរុញបង្កើតមូលនិធិសប្បុរសធម៍បន្ថែមទៀតក្នុងការជួយគ្នាទៅវិញ ទៅមក៕