ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ តំណាងក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ក្រសួងព័ត៌មាន ធ្វើរបាយការណ៍បង្ហាញពីវឌ្ឍនភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ,

(ភ្នំពេញ)៖ ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ តំណាង ក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ក្រសួងព័ត៌មាន អញ្ជើញធ្វើរបាយការណ៍បង្ហាញពីវឌ្ឍនភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ,នៅក្នុងឱកាសនៃដំណើរការអង្គសិក្ខាសាលាសម្រាប់ថ្ងៃទី២ ស្តីពី “ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៕
