វិស័យទេសចរណ៍នៅ Kashmir រងផលប៉ះពាល់ធ្ងន់ធ្ងរ-ស្ងាត់ជ្រងំបន្ទាប់ពីហេតុការណ៍សម្លាប់អ្នកទេសចរឥណ្ឌា២៦នាក់

មកដល់ពេលនេះគឺគេកម្រឃើញមានអ្នកទេសចរទៅកំសាន្តនៃតំបន់ Kashmir ជួរភ្នំហិម៉ាឡៃខ្លាំងណាស់។ វិស័យសណ្ឋាគារ និងទូកដំបូងឈើបែបប្រណីតភាគច្រើនគឺនៅទំនេរ។ រមណីយដ្ឋាននៅជួរភ្នំទឹកកកវិញក៏ស្ងប់ស្ងាត់ដែរ រថយន្តតាក់ស៊ីរាប់រយគ្រឿងត្រូវបានចតនិងទុកចោលដោយសារគ្មានភ្ញៀវទេសចរ។ ស្ថានភាពនេះវាកើតឡើង បន្ទាប់ពីករណីសម្លាប់រង្គាលលើអ្នកទេសចរឥណ្ឌា ដោយខ្មាន់កាំភ្លើងកាលពីខែមុន ដែលបានធ្វើឱ្យមនុស្ស២៦នាក់ ភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូនៅតំបន់ជម្លោះ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា បន្ទាប់មកក៏មានការវាយប្រហារដោយយោធាដែលមានឈ្មោះថា tit-for-tat ដោយភាគីឥណ្ឌានិងប៉ាគីស្ថាន ដែលនាំឱ្យគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរឈានមួយគូនេះឈានទៅរកសង្រ្គាមជាលើកទី៣របស់ពួកគេនៅក្នុងតំបន់នោះ។ ចំណតទូកអុំដែលឆ្លាក់ដោយដៃចម្រុះពណ៌ និងត្រូវគេស្គាល់ថាជា shikaras បានចតចោល ហើយភាគច្រើនបានបោះយុថ្កាសំចតនៅលើបឹង Dal Lake នៅបឹង Srinagar ។ ពលរដ្ឋក្នុងតំបន់ម្នាក់បាននិយាយថា៖ កន្លែងដែលយើងកំពុងឈរនេះ គឺធ្លាប់មានអ្នកទេសចររង់ចាំជិះទូកច្រើនណាស់ ហើយជីវភាពពួកយើងភាគច្រើនគឺរស់នៅពឹងផ្អែកលើទូកទេសចរណ៍នេះ។ ប៉ុន្តែពេលនេះអ្នកទេសចររាប់ម៉ឺននាក់ភិតភ័យមិនមកទៀតទេ ដោយសារតែពួកគេភ័យតក់ស្លុត និងសម្រុកចាកចេញពីតំបន់កាស្មៀរក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍សម្លាប់ភ្ញៀវទេសចរក្នុងទីក្រុងរមណីយដ្ឋានភាគខាងត្បូងនៃ Pahalgam នោះ។ បន្ទាប់ពីការវាយប្រហារ អាជ្ញាធរបានបិទជាបណ្ដោះអាសន្ននូវរមណីយដ្ឋានទេសចរណ៍រាប់សិបកន្លែងក្នុងតំបន់ ដោយបន្ថែមភាពភ័យខ្លាច និងធ្វើឱ្យអត្រាអ្នកស្នាក់នៅទីនេះក៏ធ្លាក់ចុះជាគំហុកដែរ។ រូបភាពសន្លឹក ដែលផ្សព្វផ្សាយម្តងហើយម្តងទៀតតាមប៉ុស្តិ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើឲ្យភ្ញៀវទេសចរកាន់តែខ្លាចរអារនិងកំហឹងកាន់តែខ្លាំងក្រោយហេតុការណ៍នេះ។ ភាគីឥណ្ឌាបានបន្ទោសនិងចោទប្រកាន់រដ្ឋាភិបាលប៉ាគីស្ថានចំពោះការគាំទ្រក្រុមអ្នកបាញ់ប្រហារនេះ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ។ អ្នកជំនាញនិយាយថាភាពសុទិដ្ឋិនិយមរបស់រដ្ឋាភិបាលលោក Modi ត្រូវបានគេដាក់បន្ទុកទ្រង់ទ្រាយធំ ហើយនិយាយថាវាបានកើនឡើងលើវិស័យទេសចរណ៍នៅក្នុងតំបន់ដែលខ្លួនមានអំនួតគឺជារនាំងនៃភាពផុយស្រួយទៅវិញនោះទេ។ កាលពីឆ្នាំមុន លោក Abdullah អភិបាលរដ្ឋប្រចាំតំបន់នោះ បានព្រមានប្រឆាំងនឹងភាពសុទិដ្ឋិនិយមបែបនេះ។ ចំណែកលោក Ahmed ជាមន្ត្រីសមាគមសណ្ឋាគារវិញបាននិយាយថា ឥណ្ឌា និងប៉ាគីស្ថាន ចាំបាច់ត្រូវដោះស្រាយជម្លោះនេះឲ្យបាន ដើម្បីភាពរុងរឿងក្នុងតំបន់។ លោកបន្ថែមថា៖ ទេសចរណ៍ត្រូវការសន្តិភាព នៅពេលដែលសន្តិភាពមានហើយ នោះទេសចរណ៍នឹងចាប់ផ្តើមហើយរីកចំរើនដែរ ហើយប្រសិនបើគ្មានសន្តិភាពទេ នោះអ្វីៗក៏គ្មានដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ