ឯកឧត្តម ហង្ស សាមឿន អបអរសាទរកិច្ចប្រជុំលើកទី 46 នៃគណៈកម្មាធិការអាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) និងកិច្ចប្រជុំពាក់ព័ន្ធនិងក្នុងស្មារតីនៃសាមគ្គីភាព និងភាពជាដៃគូ នៃវឌ្ឍនភាពអាស៊ាន

ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធី បិទ នៃកិច្ចប្រជុំគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនាល្ងាចថ្ងៃទី២១ ឧសភា ២០២៥ សៀមរាបអង្គ ក្នុងស្មារតីនៃសាមគ្គីភាព និងភាពជាដៃគូ និង វឌ្ឍនភាព តាមតំបន់ រួមទាំងរិតចំណងស្ថិតស្ថេរបង្រួបបង្រួមគ្នានៅក្នុងបេសកកម្មរួមរបស់អាស៊ាន។

ឯកឧត្តម ហង្ស សាមឿន ក្នុងនាមឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១បានថ្លែងថា អាស៊ានបានបង្ហាញយ៉ាងខ្ជាប់ខ្ជួន តាមរយៈកិច្ចសហប្រតិបត្តិការ ការធ្វើផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ យើងអាចកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ឯកឧត្តម បន្តថាគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ទាំងនេះ ដោយធានាបានថាអាស៊ានឈរជាគំរូនៃភាពធន់ និងការឆ្លើយតបសម្របសម្រួលក្នុងគ្រាមានវិបត្តិ។

ឯកឧត្តមថាវឌ្ឍនភាពដ៏សំខាន់ដែលអាស៊ានបានធ្វើ ការលះបង់ដោយមិនចេះនឿយហត់របស់អ្នកទាំងអស់ដែលនិងបានរួមចំណែកនៅពីក្រោយឆាកអន្តរជាតិ និងដើម្បីបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងសហគមន៍អាស៊ានដែលមានសុវត្ថិភាព និងរឹងមាំជាងមុន។ជាមួយការបដិសណ្ឋារកិច្ចដ៏សប្បុរសដែលបានផ្តល់អោយគ្នា ដើម្បីភ្ជាប់ទំនាក់ទំនង ចែករំលែកគំនិត និងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងភាពជាដៃគូ ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរបស់យើងមានអត្ថន័យ។