ក្រុងព្រះសីហនុ ៖ ភ្ញៀវទេសចរជនជាតិចិនចំនួន១២៦នាក់ មកពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានមកដល់ប្រលានយន្តហោះ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុងគោលដៅទស្សនាកម្សាន្ត តាមបណ្តារមនីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ។ នេះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជាលើកដំបូងបន្ទាប់ពីការផ្អាករយៈពេលជាង២ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ការមកដល់ភ្លៀវទេសចរ១២៦នាក់ ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ភ្ជាប់ជើងហោះហើរឡើងវិញមកកាន់ខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុមាន គោលដៅសំខាន់ៗ ជាច្រើនដែលអាចទាក់ទាញយកបេះដូងភ្ញៀវជាតិ អន្តរជាតិមកកាន់ខេត្តមួយនេះបាន ហើយក៏ស្របពេលខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានសម្រេច ឱ្យមានការសិក្សា និងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុង គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត៕
ដោយៈ សាវរក្ស