សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលថវិកាលើកទី៣ ពីសប្បុរសជន ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា

រសៀលថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥
នៅទីស្នាក់កាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សប្បុរសជនក្នុងខេត្តព្រះសីហនុ បានបន្តនាំ យកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប ទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ។
ឯកឧត្តម ម៉ោង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា បានថ្លែអំណរគុណដល់សប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូល រួមនាំយកថវិកា និងសម្ភារប្រគល់ជូនសាខាកាកបាទក្រហម ខេត្តព្រះសីហនុ នាពេលនេះ ព្រមទាំងបានធ្វើការអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ សីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ដើម្បីឪ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពល រដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

ថវិកាដែលទទួលបានពីសប្បុរសជនលើកទី៣ ក្នុងឪកាសទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ នេះ មានចំនួន ៩៣,៧៦០,០០០រៀល និង
១៦៥ ,៩៧១ដុល្លាអាមេរិក ៕