UN បើកកិច្ចប្រជុំពិសេសស្តីចំនួនមុនស្សបាត់ខ្លួនបានកើនឡើង ជាគំហុកក្នុងជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៤កន្លងទៅមានចំនួនជាង៥៦០០០នាក់

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាមនុស្សបាត់ខ្លួនមនុស្សដោយសារជម្លោះស៊ីវិល។ លោកMohamed Khaled Khiari ជាលេខាធិការរងជាន់ខ្ពស់ប្រចាំនៅតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក ក្នុងនាយកដ្ឋាននយោបាយ និងសកម្មភាពសន្តិភាព បានចែករំលែករបាយការណ៍ពីក្រុមកាកបាទក្រហមអន្តរជាតិ(International Committee of the Red Cross)ថាមានមនុស្សចំនួនប្រមាណ ៥៦,០០០ នាក់បានបាត់ខ្លួនក្នុងឆ្នាំ២០២៤នេះ ក្នុងជម្លោះប្រដាប់អាវុធ។ ក្នុងកិច្ចជំនួបនោះដែរក៏មានការចូលរួមពីលោក Ruby Chen ជាឪពុករបស់លោក Itay Chen ដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី៧ខែតុលា រួមជាមួយនិងមនុស្សប្រហែល២៤០នាក់ទៀតដែលត្រូវបានចាប់ខ្លួនទៅ Gaza ដោយពួកសកម្មប្រយុទ្ធហាម៉ាស។ លោកChenបានបង្ហាញភាពសោកសៅយ៉ាងខ្លាំងបន្ទាប់ពីកងយោធាអ៊ីស្រាអែលបានជូនដំណឹងថាកូនប្រុសរបស់លោកអាចនឹងមិនរស់រានមានជីវិតទេ បន្ទាប់ពីហេតុការណ៍បាញ់រះកាលពីថ្ងៃទី០៧ ខែតុលាមកម្ល៉េះ ហើយយ៉ាងណាមិញលោកនៅមិនទាន់ទទួលបានការបញ្ជាក់ពីក្រុមហាម៉ាសនៅឡើយទេ។ លោកបានបន្ដទៀតថា៖ រយៈពេលជាង១៩ខែមកនេះ ក្រុមហាម៉ាសមិនបានព្រមទទួលស្គាល់ថា កូនខ្ញុំស្ថិតនៅនៅក្រោមការគ្រប់គ្រងរបស់ពួកគេទេ ហើយក៏មិនបានជូនដំណឹងអំពីស្ថានភាពរាងកាយរបស់គេផងដែរ។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាសបានដោះលែងទាហានអ៊ីស្រាអែល-អាមេរិក គឺលោក Edan Alexander កាលពីថ្ងៃចន្ទ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងរយៈពេលជាង១៩ ខែនៅក្នុងតំបន់ GAZA។ ការដោះលែងនេះត្រូវបានគេចាត់ទុកថាកាយវិការសុច្ឆន្ទៈមួយក្នុងគោលបំណងដើម្បីជំរុញកិច្ចព្រមព្រៀងលើបទឈប់បាញ់ឡើងវិញ តាមរយៈការចរចារតាមដែលអាចធ្វើបាន៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា