មេដឹកនាំប្រទេសមហាអំណាចចិន-រុស្ស៊ី ជួបគ្នានៅទីក្រុងម៉ូស្កូក្នុងទិវាជ័យជំនះរបស់រុស្ស៊ី ក្រោយពីជួបគ្នាជាង៤០ដងរួចមកហើយ ដើម្បីសម្ញែងអំណាចដល់លោកខាងលិច 

ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានស្វាគមន៍ដោយសមភាគីរុស្ស៊ីរបស់លោក គឺមេដឹកនាំបុរសខ្លាំងរបស់រុស្ស៊ី Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះនៅឯវិមានក្រឹមឡាំង ខណៈដែលលោកបានមកដល់ទីក្រុងម៉ូស្គូសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកនេះដែរ។ យន្តហោះរបស់លោក Xi Jinping បានចុះចតនៅទីក្រុងមូស្គូកាលល្ងាចថ្ងៃពុធនេះ ដែលជាពេលវេលារំលឹកឡើងវិញនូវការបើកយុទ្ធនាការប្រយុទ្ធគ្នារបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនដែរកាលពីជា៣ឆ្នាំមុន ដោយពេលនោះបានបិទអាកាសយានដ្ឋានក្នុងក្រុងមូស្គូ។ លោក Pitin បានស្វាគមន៍សាទរចំពោះលោក Xi ដែលជាភ្ញៀវដ៏សំខាន់របស់រុស្ស៊ី ក្នុងពិធីទិវាជ័យជំនះរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី០៩ ខែឧសភានេះ។ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថាលោក និងលោកប្រធានាធិបតី Xi នឹងពិភាក្សាអំពីបញ្ហាទ្វេភាគីនិងបញ្ហាពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេដែរនៅទីក្រុងម៉ូស្គូ។ មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់រុស្ស៊ីដល់ប្រទេសចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងប្លុក BRICS ដែលជាប្លុកមួយសម្រាប់ប្រទេសដែលមាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលដំបូងឡើយរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែប្លុកនេះក៏បានពង្រីកទៅរកបណ្តាប្រទេសជាច្រើនទៀតដែរ។ សូមបញ្ជាក់ថាលោក ប្រធានាធិបតី Putin និងលោក ស៊ី បានជួបគ្នាជាង៤០ដងមកហើយ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសមហាអំណាចទាំងពីរបានរៀបចំគោលនយោបាយការបរទេសរបស់ពួកគេរួចជាស្រេច ដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោករបស់ប្រទេសប្រជាធិបតេយ្យសេរីដែលដឹកនាំដោយលោកខាងលិច គឺសហរដ្ឋអាមេរិកនោះ៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ