កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃពុធទី០៧ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា
និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ។

នាឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានវាយតម្លៃខ្ពស់ចំពោះការខិតខំដោះស្រាយគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានថ្លែងអំណគុណគណ:កម្មការគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ចាប់ពីឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត បានបំពេញតួនាទីក្នុងការគ្រប់គ្រងធានារ៉ាប់រងបានទាំងស្រុង និងសូមជូនពរឪ្យបន្តការងារទទួលបានជោគជ័យបន្តទៀត ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា ជំហានបន្ទាប់ដែលយើងត្រូវធ្វើនោះគឺ ពិនិត្យ ចំពោះអតីតយុទ្ធជនរបស់យើងដែលគ្នានដី និងផ្ទះជាក់ស្តែង ខេត្តរបស់យើងមានជាង ១០០គ្រួសារ ក៏ប៉ុន្តែការពិនិត្យជាក់ស្តែងមាន ៥០គ្រួសារដែលគ្នានដី និងផ្ទះស្នាក់នៅ  ហើយមួយគ្រួសារទៀតបានមកដាក់ពាក្យស្មើសុំដី និងផ្ទះ ដែលទាមទារឪ្យយើងធ្វើការដោះស្រាយជាបន្ទាប់ ហើយគណ:កម្មាធិការខេត្តបានពិនិត្យវាយតម្លៃចំពោះដី និងផ្ទះដែលយើងបានចែកជូនរួចហើយ ប្រសិនមិនមានអ្នករស់នៅ យើងត្រូវដកហូតយកមកវិញ ចំពោះអតីតយុទ្ធជនរបស់យើងដែលបាន រស់នៅអាស្រ័យផលជាក់ស្តែងរយ: ពេល៥ឆ្នាំ និងចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់ ហើយមន្ទីរដែនដីមានភារកិច្ចលើការងាររៀបចំចេញបណ្ណកម្មសិទ្ធនេះ ។ មកដល់ពេលនេះ យើងបានគ្រប់គ្រងដីសម្បទាសង្គមកិច្ចបានស្ទើរ តែទាំងស្រុកនៅទូទាំងប្រ ទេស ដែលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើការចែកជូនអតីតយុទ្ធជនរបស់យើងដែលគ្មានដី គ្មានផ្ទះស្នាក់នៅពិតប្រាកដ សម្រាប់ខេត្តព្រះសីហនុ មានផ្ទះចំនួន ៥១ខ្នង ត្រូវធ្វើការសាងសង់ និងធ្វើការប្រគល់ជូនអតីតយុទ្ធជនរបស់យើងនៅពេលខាងមុខ ហើយផ្ទះចំនួន ២០ខ្នងយើងបានសាងសង់រួចហើយ នៅសល់ ៣១ ខ្នងផ្ទះទៀត ដែលត្រូវធ្វើការសាងសង់បន្ត ដើម្បីប្រគល់ទទួលជូនពួកគាត់នៅពេលខាងមុខនេះ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានបញ្ជាក់ថា នឹងបញ្ជូនក្រុមជាង ដើម្បីធ្វើការសាងសង់ផ្ទះជូនអតីតយុទ្ធជនរបស់យើងបន្ថែមទៀតតាមសំណូមពររបស់គណ:កម្មការ ។ ទន្ទឹមនោះយើងត្រូវការចលនាមហាជន ក្រសួង មន្ទីរ អង្គភាព និងសប្បុរសជនចូលរួម ព្រោះនៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្ទះជាច្រើនខ្នង ដើម្បីប្រគល់ជូនអតីតយុទ្ធជនរបស់យើង ក្រៅពីការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនរបស់យើង យើងត្រូវសាងសង់ផ្លូវប្រវែង ៣គីឡូម៉ែត្រ បន្ថែមទៀត

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់ក្រុមការងារតាមក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារអតីតយុទ្ធជនពលីនៅក្នុងសមរភូមិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ២៨៧គ្រួសារ ត្រូវយកចិត្តទុក្ខដាក់ ចុះសួរសុខទុក្ខ និងចែករំលែកនូវការខ្វះខាតរបស់ពួកគាត់ ដើម្បីជាការតបស្នងសង គុណដែលពួកគាត់បានពលីជីវិតក្នុងសមភូមិ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា ។