លោក JD Vance គូសបញ្ជាក់ថា៖ FIFA World Cup 2026 អ្នកទស្សនានឹងទទួលបានបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ប៉ុន្តែមិនអាច ស្នាក់នៅអាមេរិកលើសពី VISA កំណត់ជាដាច់ខាត!

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានបង្ហាញខ្លួនជាមួយលោកប្រធានាធិបតី Donald Trump និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ផ្សេងទៀតនៅឯសេតវិមានក្នុងព្រឹត្តិការណ៍ដែលសហរដ្ឋអាមេរិកនឹងធ្វើជាសហម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក FIFA ឆ្នាំ២០២៦ ។ អ្នកទស្សនាជាង២លាននាក់ ត្រូវបានគេរំពឹងថានឹងមកដល់ទឹកដីសហរដ្ឋអាមេរិកសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំនេះ។ បន្ទាប់ពីលោក Trump បានស្នើឱ្យជនបរទេសដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ព្រឹត្តិការណ៍នេះនឹងអាចទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យអំឡុងពេលដែលពួកគេមកដល់ផងដែរ។ លោកអនុប្រធានាធិបតី Vance បានបន្ថែមថា “ជាការពិតណាស់អ្នកចូលរួមទាំងអស់នឹងត្រូវបានស្វាគមន៍ក្នុងព្រឹត្តិការណ៍ទស្សនាការប្រកួតបាល់ទាត់ពិភពលោក ដែលមិនគួរឱ្យជឿនៅពេលនោះ ប៉ុន្តែក្រោយមកលោកបន្ថែមថា៖ ខ្ញុំដឹងច្បាស់ថាអាម៉េរិកនឹងទទួលភ្ញៀវមកទស្សនាព្រឹត្តិការណ៍នេះពីជិត១០០ប្រទេស។ យើងចង់ឱ្យពួកគេមកកាន់ទីនេះ យើងចង់ឱ្យពួកគេចូលរួមអបអរសាទរប្រកបដោយភាពរីករាយ ហើយក៏យើងចង់ឱ្យពួកគេទស្សនាការប្រកួតដ៏អស្ចារ្យដែរ។ ប៉ុន្តែនៅពេលដែលវេលាកំណត់បិទ នោះពួកគេនឹងត្រូវត្រឡប់ទៅផ្ទះវិញ បើមិនដូច្នោះទេពួកគេនឹងត្រូវចរចារជាមួយលេខាធិការរដ្ឋបាលរបស់យើងគឺលោក Noem ដែលយើងធ្លាប់មានវិធានាការរឹតត្បិតលើជនអន្តោប្រវែស្តន៍នោះ។ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Kristi Noem ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ ហើយលោកនឹងដឹកនាំគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងនៃរដ្ឋបាលលោក Trump ។ ចំណែករដ្ឋមន្ត្រីដឹកជញ្ជូន Sean Duffy បានបន្ថែមថាការធ្វើដំណើរតាមដងផ្លូវ ទៅទស្សនាការប្រកួតបាល់ទាត់នៅអាមេរិក គឺមិនអាចស្នាក់នៅ ឲ្យហួសទិដ្ឋាការដែលផ្តល់ឲ្យអ្នកជាពិសេសបានទេ។ សូមបញ្ជាក់ថាការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីខែមិថុនាដល់ខែកក្កដា ឆ្នាំ២០២៦ ហើយសហម្ចាស់ផ្ទះរួមមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
សម្រួលអត្ថបទ៖ សុផារិន្ទ