ប្រធានាធិបតី Trump ចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ ការស្រាវជ្រាវលើមុខងារដែលងាយទទួលគ្រោះថ្នាក់ជាសកល ជាពិសេសគឺខាងមន្ទីរពិសោធន៍

លោកប្រធានាធិបតី Donald Trump បានអះអាងថាទ្រឹស្ដីតែមួយមុខគឺមិនអាចបញ្ជាក់បានថាជំងឺរាតត្បាតកូវីដ១៩ បណ្តាលមកពីការលេចធ្លាយមន្ទីរពិសោធន៍នោះទេ ដោយលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលលោកបាននិយាយថាវាគឺជាកិច្ចការពារនូវភាពលេចធ្លាយមេរោគពីការស្រាវជ្រាវនាពេលអនាគតដែរ។ បទបញ្ជានេះមានគោលបំណងបញ្ឈប់ការស្រាវជ្រាវមុខងារណាមួយដែលទទួលបានគ្រោះថ្នាក់បំផុត ដែលវាអាចកំណត់ថាតើវាជាការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រលើភ្នាក់ងារបង្ករោគ ឬជាតិពុល? ដោយបង្កើនសមត្ថភាព ទៅជាបង្កជំងឺ ឬធ្វើឱ្យវាកាន់តែឆ្លងរីករាលដាលជាងមុននោះ។ បទបញ្ជានេះបាចុះហត្ថលេខាដោយគូសបញ្ជាក់ថា “ការស្រាវជ្រាវមុខងារណាមួយដែលទទួលបានគ្រោះថ្នាក់លើភ្នាក់ងារជីវសាស្រ្ត និងភ្នាក់ងារបង្កជំងឺ គឺមានឥទ្ធិពលក្នុងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិកយ៉ាងខ្លាំង”។ ប្រសិនបើមិនមានការរឹតត្បិត ឥទ្ធិពលរបស់វាអាចនឹងរឹងរឹតតែធ្វើឲ្យមានមនុស្សស្លាប់ទ្រង់ទ្រាយធំជាងមុន ប្រព័ន្ធសុខភាពសាធារណៈនឹងធ្លាក់ចុះ បង្ករការរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិក និងការធ្លាក់ចុះសេដ្ឋកិច្ច និងសន្តិសុខជាតិ»។ ក្នុងចំណោមរឿងរ៉ាវផ្សេងទៀត បទបញ្ជានេះគឺជាការបញ្ជាក់ដែរថា វានឹងបញ្ចប់ការផ្តល់មូលនិធិសហព័ន្ធនៃការស្រាវជ្រាវនានាដោយអង្គភាពបរទេសនៅកន្លែងផ្សេងទៀតដូចជាក្នុងប្រទេសចិន ឬប្រទេសផ្សេងទៀតដែលមិនមានការត្រួតពិនិត្យគ្រប់គ្រាន់ដើម្បីធានាថាពួកគេបានគោរពទៅតាមគោលនយោបាយ និងស្តង់ដាររបស់សហរដ្ឋអាមេរិកឬនៅ។ អ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ទៀតថា “ការទទួលបានមុខងារ” មិនមែនតែងតែពាក់ព័ន្ធនឹងបទពិសោធន៍យ៉ាងប្រថុយប្រថាននោះទេ។ វាក៏អាចគ្របដណ្តប់លើការស្រាវជ្រាវជាទូទៅផងដែរ។ វាជាពាក្យមួយដែលមានន័យទូលំទូលាយដោយសំដៅទៅលើបច្ចេកទេសណាមួយ ដើម្បីកែប្រែមុខងាររបស់សារពាង្គកាយមួយដែរ និងដើម្បីធ្វើឱ្យវាកាន់តែសាយភាយបានច្រើនជាងមុន នេះបើយោងតាមសមាគមមីក្រូជីវវិទ្យាអាមេរិក៕
សម្រួលអត្ថបទ៖ សុផារិន្ទ