គម្រោងការដ្ឋានដាក់លូប្រអប់ប្រវែងជាង ២០០០ម៉ែត្រ ស្របតាមប្រឡាយជប៉ុនចាស់ (សម្រេចបាន៨៥%) 

គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គម្រោងដាក់លូប្រអប់មេដ៏ធំ ទទឹង៧ម៉ែត្រកម្ពស់៣ម៉ែត្រ កម្រាស់៣តឹកដាក់ក្នុងជម្រៅ៤ម៉ែត្រ ស្របតាមប្រឡាយជប៉ុនចាស់ និងលូប្រអប់ទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រ ប្រវែងជាង ២០០០ម៉ែត្រ  ដោយកប់ខ្សាច់ (សម្រេចបាន៨៥%ហើយ) និងបានផ្តើមចាក់បេតុងឆ្អឹងដែក១២លី កម្រាស់២តឹក ទទឹង៧ម៉ែត្រថ្មី ខណ្ឌចំការមន ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនជំនាញ អុឹង សុីមស៊ា ខនស្ក្រាក់សិន ស្ថិតក្នុងសង្កាត់បឹងត្របែក សង្កាត់បឹងកេងកង១ និង២ ចាប់ពីតំបន់វិទ្យាល័យព្រះយុគន្ធរ រហូតដល់តំបន់សាលាបឋមសិក្សា មហាឧបាសិកា ហ៊ុន នាង បឹងត្របែក ស្ថានីយ៍បូមទឹកបឹងត្របែក ដែលជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការលិចទឹកភ្លៀងភូមិសាស្ត្តសំខាន់ៗ ៖

១. មហាវិថី ព្រះសីហនុ 

២. មហាវិថីម៉ៅ សេទុង 

៣. តំបន់ពេទ្ររបេង 

៤. តំបន់សង្កាត់បឹងត្របែក 

៥. ផ្លូវលេខ៣៣០ , ផ្លូវលេខ៨៨៥ 

៦. កំណាត់ផ្លូវលេខ១០៥ (ឧកញ៉ា នូ កន) ជាពិសេសទទួលទឹកពីភូមិសាស្រ្តខណ្ឌ៧មករា នៅរដូវវស្សាជាដើម ៕