ក្រោយពីឆ្លៀតជួបពិភាក្សាការងារជាមួយលោក Zelenskyy នៅបុរីវ៉ាទីកង់! លោក Trump បញ្ជាក់ថា៖ ពេលនេះអ៊ុយក្រែងចង់បានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីហើយ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ អំឡុងជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅបុរីវ៉ាទីកង់ថា៖ លោក Zelenskyy ពិតជាចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីមែននាពេលនេះ។ លោក Trump បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបែបនេះកាលពីថ្ងៃអាទិត្យនៅឯអាកាសយានដ្ឋាន Morristown រដ្ឋ New Jersey បន្ទាប់ពីលោកបានជួបពិភាក្សាដាច់ដោយឡែក និង សាមញ្ញបំផុតជាមួយនឹងលោក Zelenskyy នៅបុរីវ៉ាទីកង់ដោយលោក Zelenskyy បញ្ជាក់ថា៖ ខ្ញុំគិតថាលោកបានយល់ពីស្ថានភាពខ្ទេចខ្ទំទាំងឡាយ ហើយខ្ញុំគិតថាលោកពិតជាចង់ធ្វើកិច្ចព្រមព្រៀងនោះប្រាកដមែន” ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថែមទៀតថាលោក Zelenskyy បានស្នើសុំអាវុធបន្ថែមទៀតពីអាម៉េរិក ហើយលោកគិតថាលោក Zelenskyy បានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ចោលតំបន់ Crimea ហើយ។ លោក Trump បាននិយាយថា “ខ្ញុំបានប្រាប់លោក Zelenskyy ថា ប្រហែលជាអ្នកអាចត្រលប់ទៅរកលោកអូបាម៉ាវិញ ហើយសួរគេថាហេតុអ្វីបានជាពួកគេផ្តល់ឱ្យវាឡើងវិញ(សំដៅតំបន់ Crimea)។ ពួកគេបានបោះបង់ចោលវាដោយគ្មានហេតុការណ៍បាញ់ប្រហារគ្នាអ្វីទេ” ។ បន្ទាប់មកលោក Trump ក៏បាននិយាយដែរថាលោកមានការភ្ញាក់ផ្អើល និងខកចិត្តចំពោះការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន បន្ទាប់ពីការពិភាក្សារបស់ពួកគេដែរ។ សំណើសុំសន្តិភាពរបស់រដ្ឋបាល Trump រួមមានការទទួលស្គាល់ពីអាជ្ញាធររុស្ស៊ីលើតំបន់ Crimea បានធ្វើឱ្យមន្ត្រីអ៊ុយក្រែនភ្ញាក់ផ្អើល ដោយពួកគេនិយាយថាពួកគេនឹងមិនទទួលយកការចុះចាញ់ជាផ្លូវការណាមួយនៃឧបទ្វីបនេះទេ ទោះបីជាពួកគេរំពឹងថានឹងប្រគល់ទឹកដីឱ្យវិមានក្រឹមឡាំងរបស់រុស្ស៊ីក្តី បើទោះបីជាវាស្ថិតក្នុងស្ថានភាពបណ្តោះអាសន្នក្តី។ យោងតាមអ្នកជំនាញបានឱ្យដឹងទៀតថា ការបោះបង់ចោលនូវទឹកដីដែលត្រូវបានគេបញ្ចូលដោយខុសច្បាប់ពីសំណាក់រុស្ស៊ីកាលពីឆ្នាំ ២០១៤ គឺជារឿងនយោបាយ និងរំលោភផ្លូវច្បាប់ផងដែរ នេះបើយោងតាមអ្នកជំនាញ។ វានឹងទាមទារឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញអ៊ុយក្រែន និងការបោះឆ្នោតទូទាំងប្រទេស ហើយវាអាចចាត់ទុកថាជាអំពើក្បត់ជាតិដែរ។ លើសពីនេះក្រុមអ្នកតំណាងរាស្រ្ត និងសាធារណជនបានចេញមកប្រឆាំងដាច់ខាតចំពោះគំនិតមួយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ