អគ្គនាយកអង្គភាពស៊ីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យអង្គភាព CMAC ​រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិក

ក្នុងឱកាសចុះជួបសំណេះសំណាលកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង ​និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិក ដែលគាំទ្រមកអង្គភាពសុីម៉ាក់ នៅទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា​ សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់​ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាព CMAC ​រៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ​ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដេីម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ។

ឆ្លៀតក្នុងឱកាសនេះ​ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាព CMAC ទាំងមូល ឯកឧត្តម ហេង រតនា សូមគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី​ ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនានា។