មនុស្សម្នាក់ស្លាប់បន្ទាប់ពីរដ្ឋ Ohio របស់អាម៉េរិករងនូវស្ថានភាពអាកាសធាតុអាក្រក់មានព្យុះភ្លៀងបង្កជាទឹកជំនន់ បង្ខំឱ្យមនុស្សជាង៦០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់
អាកាសធាតុប្រែប្រួល ក្នុងស្ថានភាពធ្ងន់ធ្ងរបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ជីវិតមនុស្សរស់នៅ ជាងកន្លះលាននាក់ នៅក្នុងតំបន់ឈីកាហ្គោ និងភាគពាយ័ព្យនៃរដ្ឋ អ៊ីនឌីយ៉ាណា ខណៈដែលព្យុះផ្គររន្ទះដ៏គ្រោះថ្នាក់ និងខ្យល់បក់ខ្លាំងបានវាយប្រហារតំបន់នេះចាប់ពីថ្ងៃអង្គារមក (ម៉ោងនៅអាម៉េរិក) បណ្តាលឱ្យខូចខាតទ្រង់ទ្រាយធំ។ ពលរដ្ឋជាអ្នកប្រើប្រាស់អគ្គិសនីជាង ៦០ម៉ឺននាក់បានបាត់បង់អគ្គិសនីនៅក្នុងរដ្ឋអ៊ីលីណយ និងរដ្ឋអ៊ីនឌីយ៉ាណា នេះបើយោងតាមគេហទំព័រ poweroutage.us។ ចំណែកស្រុក Lake និង Porter ក្នុងរដ្ឋអ៊ីនឌីយ៉ាណា និងស្រុក Will ភាគខាងត្បូងនៃទីក្រុងឈីកាហ្គោវិញ បានរងផលប៉ះពាល់យ៉ាងខ្លាំង។ នៅភាគខាងកើតឆ្ងាយពីរដ្ឋអូហៃអូ ពលរដ្ឋជាង ២៩ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់នោះទេ។ សម្រាប់នៅរដ្ឋអូហៃអូ អភិបាលរដ្ឋ Mike DeWine បាននិយាយថា អ្នកស្រុកម្នាក់នៃទីក្រុង Roseville បានស្លាប់អំឡុងពេលមានអាសន្នសុខភាព នៅពេលដែលអ្នកឆ្លើយតបដំបូងបានព្យាយាមជួយរូបគេ អំឡុងពេលប្រឈមនឹងផ្លូវដែលលិចទឹកខ្លាំង មិនអាចទៅដល់ទីនោះបានលឿន។ លោកអភិបាលរដ្ឋបានព្រមានទៀតថា គ្រោះថ្នាក់ទឹកជំនន់នឹងនៅតែបន្តដដែល ដោយលោកបញ្ជាក់ថា ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ មិនមែនជាអ្វីដែលនឹងបញ្ចប់នៅយប់នេះនោះទេ”។ ជាការពិតណាស់ អ្នកព្យាករណ៍អាកាសធាតុបាននិយាយហើយថា នឹងមានភ្លៀងធ្លាក់ច្រើនដង នឹងបង្កគ្រោះថ្នាក់ជាទឹកជំនន់នៅក្នុងជ្រលងភ្នំអូហៃអូ រហូតដល់ព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។ មន្ត្រីនៅទីក្រុង Columbus រដ្ឋអូហៃអូ បានបញ្ជូនបុគ្គលិករដ្ឋក្នុងមូលដ្ឋានទៅកាន់ផ្ទះសម្បែងប្រជាជន មុនពេលព្យុះមួយទៀតមកដល់ ស្របពេលដែលបណ្ណាល័យនៅ Westerville ដ៏ល្បីក្នុងរដ្ឋ Ohio ក៏បានបិទទ្វាដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង៕
សម្រួលអត្ថបទ៖ សុផារិន្ទ






