លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីទី០១ លើកទិសដៅការងារត្រីទី០២ និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា លើកទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីទី០១ លើកទិសដៅការងារត្រីទី០២ និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា លើកទិសដៅការងារបន្តសម្រាប់ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុង​កិច្ច​កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង, សេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរgការិយាល័យ, មេបញ្ជាការកងអនុសេនាធំ, មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។

ក្រោយពីកិច្ចប្រជុំដំណើរការ និងបានស្តាប់នូវការអានរបាយការណ៍រួចមក នាយទាហាន នាយទាហានរង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារក្នុងអង្គភាពកាន់តែមានប្រសិទ្ធភាពខ្ពស់​បន្ថែម​ទៀត។ក្រោយស្តាប់នូវការលើកឡើងរួច លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្តបន្ទាប់ ដោយការងារខ្លះប្រគល់ឲ្យជំនាញពាក់ពន្ធ័ធ្វើការដោះស្រាយជូនតាមការលើកឡើង។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានកោតសរសើ ចំពោះកម្លាំងក្នុងមន្ទីរ និងកម្លាំងតាមបណ្តាមូលដ្ឋានក្រុងស្រុកទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងស្រស្រាក់ស្រស្រាំ មិនខ្លាចនឿយហត់ មិនថាយប់មិនថាថ្ងៃឡើយ។ បន្ទាប់​ពី​បានដាក់ឲ្យតំណើរការនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់(Hotline 1292)មក កម្លាំងយើងទាំងអស់មានការហត់នឿយ និងរវល់ច្រើន តែទោះបីយ៉ាងណាក៏ដោយក៏នៅតែអាចធ្វើបាន ត្រង់ចំនុចនេះដែរក្នុងនាម​​ជា​ មេបញ្ជាការ​ សូមសរសើរ នូវភាពអត់ធ្មត់ និងការលៈបង់ របស់នាយទាហាន នាយទាហានរងទាំងអស់។ដោយពិតជាទទួលស្គាល់ថា​ មានភាពនឿយហត់ តែកម្លាំងរបស់យើងអាចធ្វើបាន ដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្កំពង់ស្ពឺ​។ហើយកម្លាំង​អាវុធហត្ថ​ទាំងអស់ ជាពិសេសមន្ទីរជំនាញនិងកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក និងអង្គភាពពាក់ពន្ធ័ត្រូវតែបន្តចុះអនុវត្តនូវបទបញ្ជា និងបន្តចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់(Hotline 1292)បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រូតជ្រាបជាព័ត៌មានឲ្យបានច្រើន និងកាន់តែទូលំទូលាយថែមទៀតផងដែរ។ 

តាម​ប្រសាសន៍​ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន បាន​ដាក់ចេញនូវបទបញ្ចាដោយសង្កត់ធ្ងន់ ឲ្យកម្លាំងតាមបណ្តា​មូលដ្ឋាន​ក្រុង-ស្រុក ស្នាក់ការសន្តិសុខទាំងអស់ ត្រូវតែបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនជាប្រចាំបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ទាំងឡាយណាដែលអាចកើតមានជាយថាហេតុក្នុងភូមិសាស្រ្តដែលខ្លួន។ចំពោះ​នាយទាហាន នាយទាហានរង ទាំងអស់ពេលចេញបេសកកម្ម ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ បើកឡានត្រូវពាក់ខ្សែក្រវ៉ាត ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព មិនត្រូវទទួលទានគ្រឿងស្រវឹងទាំងក្នុងសម្លៀកបំពាក់ជាឯកសណ្ឋាននោះទេ មិនត្រូវផុសបង្ហោះបញ្ជេញអារម្មរណ៍ និងបញ្ហាផ្ទាល់ខ្លួន ដែលធ្វើប៉ះពាល់ដល់អង្គភាព និងស្ថាបណ្ណ័ឡើយ ជាពិសេសត្រូវចាក់ឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអនឡាញ (Online Scams)។ហើយគប្បីត្រូវចេះគោរពស្រលាញ់ យោគយល់អាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវមានសាមគ្គីភាពល្អក្នុងអង្គភាព ជួយគ្នាទៅវិញទៅមកក្នុងនាមអង្គភាពតែមួយ ដើម្បីអង្គភាពទាំងអស់គ្នា។ 

មុននឹងបញ្ជប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ដែលថ្នាក់លើដាក់បានឲ្យ ទាំងនេះជាការទទួលខុសត្រូវ ក្នុងនាមយើងពាក់ឯកសណ្ឋាននេះ ដោយស្របតាមទិសស្លោក​របស់​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ)​ និងជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏ សូមជូនពរដល់ នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច​ជានិរន្តរ៍​ផងដែរ៕