ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានអនុញ្ញាតគណៈប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងាររបស់សមាគមនៃប្រទេសទាំងពីរនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា

នៅថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម Sharuddin bin Hj Omar ប្រធានសមាគមអតីតយុទ្ធជនកងទ័ពម៉ាឡេស៊ី នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។