កោះកុង-ស្ថិតិទេសចរស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង នាឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល មានចំនួន៧៥,១៨៦ នាក់ ។
គិតចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិចំនួន ៧៤,៦៥៧ នាក់ និងភ្ញៀវបរទេសចំនួន ៥២៩ នាក់ ដោយសរុបទៅចំនួន ៧៥,១៨៦ នាក់
លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរ និងផ្សព្វផ្សាយទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា មូលហេតុនៃការកើនឡើងភ្ញៀវទេសចរ៖
ផ្លូវជាតិលេខ១០ និងលេខ៤៨ បានសម្រេចការសាងសង់ស្ទើរតែ ១០០% ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ។
លោក សាគុណ ភក្តី បន្ថែមថា លំហូរភ្ញៀវទេសចរធ្វើដំណើរពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង។ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានសុវត្ថិភាពល្អ សម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋដែលមកលេងកម្សាន្តតាមតំបន់ទេសចរណ៍នានា ទោះបីមានការខ្វះខាតកន្លែងស្នាក់នៅក៏ដោយ៕