៣​ខែ ដើមឆ្នាំ​២០២៦ កម្ពុជា​រកចំណូល​បាន​ជាង ​២០០ ​លានដុល្លារ ​ពីការ​នាំចេញ​អង្ករ

ភ្នំពេញ ៖ យោងតាម​ទិន្នន័យរបស់ សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ (CRF) បង្ហាញថា ​នៅក្នុងរយៈពេល៧ខែ ​នៃឆ្នាំ២០២៥ ​កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន​ ៣៦១ ៥៧៨ ​តោន ​តាម​រយៈ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន​ ៥៨ ក្រុមហ៊ុន​ទៅ​កាន់​គោល​ដៅ​ ៥៦ ​ដែល​ក្នុង​នោះ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់អឺរ៉ុប​ចំនួន ៣១ ប្រទេស ​​បានបរិមាណអង្ករ ​៩៨.០៧៥ តោន​ គិត​ជា​ទឹកប្រាក់​ ៦៨.១៦ លានដុល្លារ ទៅកាន់ប្រទេសសមាជិកអាស៊ានបានចំនួន ១៤៥ ៧៧១ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៥៦.៣៥ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងតំបន់រដ្ឋបាលស្វ័យ័តចំនួន ៨៦ ២១៥ តោន គិតជាទឹកប្រាក់ ៥៦.៣៨ លានដុល្លារ និងគោលដៅ ១៨ ប្រទេសផ្សេងទៀត អាហ្វ្រិក មជ្ឈឹមបូព៌ាបានបរិមាណ ២៨ ៥១៧ តោន គិតជាទឹកប្រាក់ ២៦.៦៥ លានដុល្លារ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ឱ្យដឹងថា ​ចំពោះប្រភេទ​អង្ករបាននាំចេញអង្ករក្រអូបចំនួន ​៦០.១២% ប្រភេទអង្ករសគ្រាប់វែង ១៦.១៦% អង្ករចំហ៊ុយ ១.៥៥% អង្ករសរីរាង្គចំនួន ​០.៨៨% និងអង្ករផ្សេងៗចំនួន ០.២%។​

​ទន្ទឹមនឹងនេះ ​កម្ពុជា​ក៏បាននាំចេញស្រូវចំនួន ​២.០០០.៦០០ តោន ​គិតជាទឹក​ប្រាក់​បានប្រ​មាណជាង ​៤៣៣ លានដុល្លារ។

យោងតាមសហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៩៤ ម៉ឺន​តោន​ (៩៤០.៣២១ ​តោន) គិត​ជា​ទឹក​ប្រាក់​ជាង ៦០០ លាន​ដុល្លារ៕