ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសារធារណៈគឺដើម្បីបង្កើនភាពធន់និងសមត្ថភាពប្រគួតប្រជែងរបស់កម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការកែទម្រង់រដ្ឋបាលសារធារណៈការវិភាគមុខងារ ដែលមានជាជំហ៊ានៗ គោលដៅចុងក្រោយសំខាន់បំផុតគឺ បង្កើនភាពធន់ និងសមត្ថភាពប្រគួតប្រជែងនៅលើឆាកអន្តរជាតិ នៅក្នុងការការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមធ្វើការគៀងគរបន្ថែម ដើម្បីសម្រេចបានវិបុលភាព និងទិសដៅអភិវឌ្ឍនៅឆ្នាំ២០៥០។
ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ» កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទួតអូស្រ្តាលី ប្រចាំនៅកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា អ្វីដែលយើងត្រូវការចាំបាច់ គឺត្រូវការពង្រឹងសមត្ថភាពនៅក្នុងការប្រគួតប្រជែង ក្នុងបរិយាកាសសកលដែលមិនច្បាស់លាស់ ដែលនាំមកនូវការជះឥទ្ធិពលមកដល់កម្ពុជា។ ការវិវត្តន៍នៃភូមិសាស្រ្តនយោយបាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភាពតានតឹងនៅក្នុងតំបន់មួយចំនួនដែលនៅតែបន្តមាន ដែលធ្វើឱ្យមានភាពមិនច្បាស់លាស់ទៅលើអ្វីដែលជាស្ថានភាពវិវត្តន៍សកលលោក ។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយនិងបណ្តាក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមុខងារសារធារណៈ ក៏មានកិច្ចសហប្រតិបត្តិការជាមួយនិងដៃគូ អភិវឌ្ឍន៍នានា ជាពិសេស ជាមួយធនាគារពិភពលោក និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី ដោយក្នុងនោះបានរៀបចំសិក្ខា និងបណ្តុះបណ្តាល និងការចែករំលែកឧត្តមានុវត្តន៍អន្តរជាតិ ទស្សនទានថ្មីៗ និងការពិនិត្យឡើងវិញនូវការវិភាគមុខងារ រចនាសម្ព័ន្ធ និងការគ្រប់គ្រងធនធានមនុស្ស ការផ្តល់សេវាសារធារណៈ ដល់មន្រ្តី និងថ្នាក់ដឹកនាំពីគ្រប់ក្រសួងស្ថាប័ន ដែលជាតួអង្គសំខាន់នៅក្នុងការកែទម្រង់រងដ្ឋបាលសារធារណៈ ។
ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទួតអូស្រ្តាលី បានផ្តល់ការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការចូលរួមគាំទ្រជាហូរហែរជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាទៅលើកការងារកែទម្រង់រដ្ឋបាលសារធារណៈ ក៏ដូចជាជួយទៅដល់ក្រសួង ស្ថាប័នផ្សេងៗ អោយទទួលបានជោគជ័យ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជឿជាក់ថា កម្ពុជានិងធ្វើការកំណែទម្រង់ទទួលបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ ប្រកបទៅដោយចីរភាព ដោយសារតែភាពរីកចម្រើន និងការផ្តល់សេវាសារធារណៈកាន់តែមានលក្ខណៈកាន់ទំនើប និងប្រសើរឡើង។
គួរបញ្ជាក់ថា សិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ» ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការនាពេលប្ចុប្បន្ន រវាងក្រសួងមុខងារសារធារណៈ ជាមួយនិងធនាគារពិភពលោកប្រចាំនៅកម្ពុជា ធ្វើឡើងនៅក្នុងគោលបំណងចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍ជាតិនៃការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈដល់ក្រសួងស្ថាប័ន ផ្អែកលើការពិនិត្យលើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងឆ្លុះបញ្ចាំងពីបទពិសោធក្នុងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនស្ស ថវិកា និងអភិក្រមការងារ ដើម្បីកំណត់នូវបញ្ហាប្រឈម និងការប្រមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសារធារណៈសំខាន់ៗ និងដាក់ចេញការអនុវត្តសកម្មភាពគន្លឹះនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈ៕