ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដឹកនាំប្រតិភូចុះសួរសុខ ទុក្ខ នាយនាវីរង និងពលនាវឹក កងការពារកោះពូលូវ៉ៃលេខ៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដឹកនាំប្រតិភូចុះសួរសុខ ទុក្ខ នាយនាវីរង និងពលនាវឹក កងការពារកោះពូលូវ៉ៃលេខ៥
…………..
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គ នាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេ បញ្ជាការរងកង ទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូជួបសំណេះ សំណាលសួរសុខទុក្ខ នាយនាវីរង និងពលនាវឹក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៥ និងមានការចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ប្រតិភូក្រសួងការ ពារជាតិ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាព ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា នេះជាលើកទី១សម្រាប់ឯកឧត្តមដែលជួបសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីតម្រូវការ និងសំណូមពររបស់នាយនាវីរង និងពលនាវឹករបស់យើងដែលឈរជើងការពារនៅតាមតំបន់កោះក្នុងព្រះ រាជាណាចក្រកម្ពុជា ពិសេសនៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ទន្ទឹមនោះ ឯកឧត្តម ឧត្តម សេនី យ៍ឯក បានថ្លែងអំណរ គុណដល់បងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរាជ រដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពរបស់យើងដែលកំពុងឈរ ជើងនៅតាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ព្រោះយើងក៏ត្រូវការគិតគូរពីតម្រូវការចាំបាច់សម្រាប់កងទ័ពដែលនៅតាមតំបន់ដាច់ ស្រយាលផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណគុណ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ និងប្រតិភូ ដែលបានចូលរួមចុះសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពរបស់យើងនាពេលនេះ ព្រមទាំងបាននាំយកអំណោយជាថិការ និងសម្ភារមួយចំនួនឧបត្ថម្ភជូនកងទ័ពដែលប្រចាំការនៅតាមតំបន់កោះក្នុងខេត្តព្រះសីហនុនាពេលនេះ ដែលជាការបូកបញ្ចូលគ្នាបានកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ និងឈានចូលមកដល់នៅថ្ងៃ ទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តម ក៏បានរំលេចពីវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងកិច្ចការការពារជាតិមាតុភូមិរបស់កម្ពុជាបានរឹងមាំ ទន្ទឹមនឹងកិច្ច ការពារជាតិមាតុភូមិ នាយនាវី និងពលនាវិករបស់យើងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជម្រកស្នាក់នៅក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលកាលពីឆ្នាំ២០០៨ មូលដ្ឋានរបស់យើងមិនមានការវិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ននេះទេ យើងក៏ត្រូវបំពាក់មធ្យោបាយធ្វើដំណើរមកកាន់តំបន់កោះរបស់យើងឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ យើងក៏ត្រូវពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស ជាពិសេសបន្តហ្វឹក ហ្វឺនដល់នាយនាវីរង និងពលនាវិករបស់យើងនូវយុទ្ធវិធី និងវិធីសាស្ត្រនានាឱ្យបានជាប់ជាប្រចាំ ។
សូមជម្រាបថា ក្រៅពីថវិកា និងសម្ភារៈដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត រដ្ឋបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកាជូនដល់កងទ័ពឈរជើងនៅតាមបណ្តាកោះក្នុងខេត្តព្រះ សីហនុ និងគ្រួសារកងទ័ព ព្រម ទាំងគ្រឿងឧបភោគ បរិភោគមានដូចជា៖ ត្រីឆ្អើរ ១០០ គីឡូ ក្រាម ត្រីងៀត ១០០គីឡូក្រាម ផ្អក ៥០គីឡូក្រាម ប្រហុក ៥០ គីឡូ ក្រាម មីកំប៉ុងច ១០កេសធំ ត្រីខ កំប៉ុង៥កេសធំ និងភេសជ្ជៈ ១៦០ កេស ។