ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្ដល់អំណោយ ជាគ្រឿង ឧបភោគបរិភោគមួយចំនួនជូនដល់កងទព័ជួរមុខ នៃវរៈសេនាតូចលេខ៤៤១ 

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមអ្នកឧកញ៉ាសៀងណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារសម្ព័ន្ធមេត្រីភាព ជាមួយវរៈសេនាតូចលេខ៤៤១ រួមជាមួយសមាគមខ្មែរចិន និងអាជីវករក្នុងខេត្ត បានរួបរួមគ្នាឧបត្ថម្ភ ជាគ្រឿង ឧបភោគបរិភោគមួយចំនួនជូនដល់កងទព័វរៈសេនាតូចលេខ៤៤១ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ  ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ បានមានប្រសាសន៍បញ្ជាក់ថាអំណោយដែលផ្ដល់ជូនផ្ដល់ជូន ដល់វីរកងទ័ពជួរមុខយើងនៅពេលនេះ ដែលជាការផ្តល់កំលាំង និងលើកទឹកចិត្ត កងកម្លាំងវរ:កងទ័ពរបស់យើង ដែលបាននឹងកំពុងយកចិត្តទុក្ខដាក់ខិតខំតស៊ូការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន និងមោះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិ និងមាតុភូមិយើង   ឯកឧត្តមអ្នកឧកញ៉ា បានមានប្រសាសន៍បន្តថា  ការអញ្ជើញចុះសួរសុខទុក្ខ កងទ័ពនាពេលនេះមិនត្រឹមតែដើម្បីនាំយកនូវ អំណោយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែគឺជាការបង្ហាញនូវការសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាល។

យើងខ្ញុំទាំងអស់គ្នាជា ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជាសូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរៈភាព និងការលះបង់របស់កងទ័ពជួរមុខ ទាំង អស់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះដោយមិនអាចបំភ្លិចបាន

ក្នុងពេលវេលាដ៏សំខាន់ ខណៈដែលកងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន៕  ហើយជាមួយគ្នានេះផងដែរកងកម្លាំងវីរៈកងទ័ពរបស់យើងក៏បានរថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅផងដែរជូនចំពោះ បងប្អូនសប្បុរសជន និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដែលជានិច្ច ជាកាល ឯកឧត្តម អ្នកឧកញ្ញាតែងតែ យកចិត្តទុក្ខដាក់គិតគូរជានិច្ច ជាមួយនិងសុខទុក្ខបងប្អូន ដែលជាកងកំលាំងវរកងទ័ព ក៏ដូចជាជួយដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ គិតគូរពីជីវភាព និងសុខទុក្ខ រាល់ការលំបាក របស់បងប្អូន ដែលទាំងនេះគឺជាទឹកចិត្តមួយដ៏ធំធេងបំផុត ដែលមិនអាចអោយបងប្អូនយើងបំភ្លិចបានឡើយ  ហើយសុំបញ្ជាក់ផងដែរថា អំណោយ ជាគ្រឿងឧបភោគបរិភោគរួមជាមួយនឹងថវិកាមួយចំនួន ដែលផ្តល់ជូនដល់បងប្អូនដែលជាកងកម្លាំងនៅពេលនេះសរុបជាថវិកាអស់ចំនួន ចំនួន៨៧៩៧ដុល្លា សហរដ្ឋអាមេរិក៕