ឯកឧត្តម ឡេ មិញហុឹង (Le Minh Hung) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ “វិមានឯករាជ្យ”

នៅរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡេ មិញហុឹង (Le Minh Hung) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩ ដល់ទី១០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ “វិមានឯករាជ្យ”។

អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ដោយ ៖ 

ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការស្តីទី យោធភូមិភាគពិសេស ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។  

គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលំឱនកាយស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានបូជាជីវិតនៅក្នុងបុព្វហេតុតស៊ូទាមទារ រំដោះប្រទេសជាតិនិងមាតុភូមិ ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យជាតិទាំងស្រុង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ 

សូមជម្រាបជូនថា ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់អំពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរ ក្នុងការបន្ត ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕