ឯកឧត្តម ឡុង សេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ ចែកអំណោយជូនដល់គ្រួសារកងទ័ពពលី គ្រួសារភៀសសឹក និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង,

TVK App

(ស្វាយរៀង)៖ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូនអំណោយសប្បុរសធម៌ ជូនដល់គ្រួសារកងទ័ពពលី គ្រួសារភៀសសឹក និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្ថិតក្នុងមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ ឯកឧត្តម ឡុង សេង បានពាំនាំការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ជាពិសេសការលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តបំពេញតួនាទីភារកិច្ច ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសគ្រួសារដែលកំពុងជួបប្រទះការលំបាក និងត្រូវការជំនួយបន្ទាន់។
អំណោយដែល ឯកឧត្តម ឡុង សេង ចែកជូនដល់គ្រួសារកងទ័ពឈរជើងនៅសមរភូមិមុខ ជនភៀសសឹក និងគ្រួសារមានជីវភាពខ្វះខាតចំនួន ១២គ្រួសារ ដោយមួយគ្រួសារទទួលបានថវិកា ១០មុឺនរៀល អង្ករ មី ទឹកសុទ្ធ សារុង ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ស្ករអំបិល ។
ជាមួយនេះ ក៏បានជ្តល់ឧបត្ថម្ភថវិកាដល់កិច្ចប្រជុំក្រុមប្រឹក្សា ចំនួន ៥០មុឺនរៀល ។
តមក នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម ឡុង សេង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញចុះពិនិត្យមើលផ្លូវបេតុង ១ខ្សែដែលបានបញ្ចប់ការសាងសង់ ១០០ភាគរយ នៅភូមិព្រៃឆ្លាក់ ដែលជាធ្វើឡើងដោយ មូលនិធិសង្កាត់ឆ្នាំ២០២៥ ៕