ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារនីតិកម្ម និងក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន ធ្វើបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាពការងារនីតិកម្ម និងការងារបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍,

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ឈានដល់ថ្ងៃទី២ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារនីតិកម្ម និងក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាពការងារនីតិកម្ម និងការងារបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍ ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី”៕