នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ សំអាង អនុប្រធានគណៈប្រតិភូនៃដំណើរបេសកកម្ម និងគណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា ៣៥ នាក់ កំពុងសិក្សានៅក្រុងឆាងសា នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពី ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងបានផ្តាំផ្ញើនិស្សិត ត្រូវចេះសាមគ្គីគ្នា និងខិតខំរៀនសូត្រឱ្យពូកែទាំងចំណេះដឹងផ្នែកភាសា និងជំនាញ ដើម្បីជាស្ពានក្នុងការចូលរួមកសាងជាតិមាតុភូមិកម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា៕
 
  
  
  
  
 

 
			


 
								
