ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋានភិបាលកម្ពុជា នៅភូមិព្រះគន្លង ឃុំបុស លាវ ស្រុកចិត្របុរី 

ព្រឹកថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋានភិបាលកម្ពុជា នៅភូមិព្រះគន្លង ឃុំបុស លាវ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ 

ក្នុងវេទិកា បានអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ២៣៥នាក់ (ស្រី៧៤នាក់) ទទួលបានសំណូមពរ សរុប ៣ករណី បានដោះស្រាយ ២ករណី កំពុងដោះស្រាយ ១ករណី មិនទាន់ដោះស្រាយ ០ករណី ។ 

បន្ទាប់ពីចប់វេទិកា ឯកឧត្តមប្រធាន អមដំណើរដោយលោកអភិបាលស្រុក និងឯកឧត្តម លោកជំទាវក្រុមការងារ បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលពិការជើង នៅភូមិតាលុស ឃុំបុសលាវនាំយកនូវរទេះរុញដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ភូមិតាលុស ឃុំបុសលាវ និងនាំយកសម្ភារ រួមមាន មី១កេស ភេសជ្ជៈ១កេស និងថវិកាសរុប១០០,០០០ រៀល ។