ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី តំណាង ឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និង លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារដែលបានទទួលរងគ្រោះបាក់ដីស្រុតផ្ទះធ្លាក់ទៅមាត់ទន្លេ្ល និងពិនិត្យមើលលទ្ធភាពសាងសង់ផ្ទះថ្មី នៅឃុំថ្មគ្រែ

ក្រចេះ៖ នាសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីចប់កម្មវិធីវេទិកាសាធារណៈពេលព្រឹក ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី តំណាង ឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ជាមួយ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង ឯកឧត្តម ហេង រតនៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មគ្រែ និងក្រុមការងារ បានបន្តចុះសួរសុខទុក្ខគ្រួសាររងគ្រោះបាក់ផ្ទះទៅមាត់ទន្លេ ដោយនាំជូនជាអំណោយជាសម្ភារៈគ្រឿងបរិភោគ ដែលបានការជួយឧបត្ថម្ភពីក្រុមការងារចុះឃុំថ្មគ្រែ និងថវិកាទទួលបានពី ឯកឧត្តម ហេង រតនៈ ប្រធានប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មគ្រែ ចំនួន២០០,០០០ រៀល និង លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ចំនួន ២០០,០០០ រៀល សរុបចំនួន ៤០០,០០០៛ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាកចំពោះមុខ ជូនដល់គ្រួសារដែលទទួលរងគ្រោះបាក់ដីស្រុតផ្ទះធ្លាក់ទៅមាត់ទន្លេ្ល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ សិ្ថតនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និងពិនិត្យមើលលទ្ធភាពសាងសង់ផ្ទះថ្មីជូនគ្រួសារដែលរងគ្រោះផងដែរ។
រូបថត: អ៊ុក សំអឿន