ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia។ កម្មវិធីនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសមត្ថភាព កម្ពុជា-អូស្ត្រាលី សម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី វគ្គបណ្តុះបណ្តាលនេះក៏ជាកិច្ចសហប្រតិបត្តិការលើកដំបូងរវាងស្ថាប័នយើងទាំងពីរ ហើយវាត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលបានចាប់ផ្តើម បន្ទាប់ពីទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០២៤។»
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័នដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការកែទម្រង់ច្បាប់ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះមានគោលដៅលើកកម្ពស់សមត្ថភាពលើការងារតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាននិងវាយតម្លៃច្បាប់ យន្តការដោះស្រាយវិវាទ និងសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ។
វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្ដើមសុន្ទរកថាបើកដោយ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)។ វគ្គបណ្តុះបណ្តាលនេះមានការសហការរៀបចំឡើងដោយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និង កម្មវិធីអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia។ ក្រោយសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលបន្តដោយមានសុន្ទរកថាស្វាគមន៍ដោយ លោកជំទាវ Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodiaប្រព្រឹត្តទៅមានចំនួន 4ថ្ងៃ
(ថ្ងៃទី២៣,២៤,២៦,២៧ ខែកុម្ភៈ ឆ្នាំ២០២៦) ៕


