ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងអញ្ជើញជាគណៈអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញជាគណៈអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដោយមានសិក្ខាកាមចំនួនប្រមាណ ២៧០ រូប។ សមាសភាពចូលរួមអមគណៈអធិបតីរួមមានអគ្គលេខាធិការរង ជំនាញការច្បាប់ គ.ក.ច. សាកលវិទ្យាធិការរង និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ 

ក្រោយសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ និងសុន្ទរកថាបើករបស់ឯកឧត្តមអគ្គលេខាធិការ ក៏មានការធ្វើបទឧទ្ទេសនាមស្តីពីការកែទម្រង់ច្បាប់នៅព្រះរាជាណាចក្រកម្ពុជាដោយជំនាញការច្បាប់ គ.ក.ច. និងបន្តជាចុងក្រោយដោយវគ្គសំណួរចម្លើយផងដែរ។

ដើម្បីទទួលបានព័ត៌មានពីគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល មានគោលបំណង៖

• ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរួមអំពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលជូនទៅកាន់ភាគីពាក់ព័ន្ធសំខាន់ៗ។

• ផ្សព្វផ្សាយពីសមាសធាតុសំខាន់ៗ គោលដៅ និងលទ្ធផលដែលរំពឹងទុកនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

•ផ្សព្វផ្សាយពីសារៈសំខាន់នៃការចូលរួមរបស់ភាគីពាក់ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

•លើកកម្ពស់សង្គតភាពនៃការអប់រំផ្នែកច្បាប់ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របតាមកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

•លើកទឹកចិត្តដល់មតិយោបល់របស់ភាគីពាក់ព័ន្ធ ដើម្បីកែលម្អ និងគាំទ្រដល់កិច្ចការកែទម្រង់ច្បាប់ដែលកំពុងដំណើរការ។

•ពង្រឹងយន្តការសម្របសម្រួលសម្រាប់ការអនុវត្តសកម្មភាពកិច្ចការកែទម្រង់ច្បាប់ ៕