ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ការងារដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ក្រសួងព័ត៌មាន

( ភ្នំពេេញ )៖ នៅក្នុងថ្ងៃទី២ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៃដំណើរការអង្គសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ អញ្ជើញធ្វើបទបង្ហាញ ស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ការងារដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕