ឯកឧត្តម រស់ ថាន់សន និង ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំក្របខណ្ឌទស្សនទានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរស្សន៍ឌីជីថល,
( ភ្នំេពេញ )៖ កិច្ចប្រជុំពិភាក្សាលើការរៀបចំក្របខណ្ឌទស្សនទានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរស្សន៍ឌីជីថល បានធ្វើឡើងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ក្រោមអអិបតីភាពដឹកនាំអង្គប្រជុំដោយ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស គ.ប.ក.និង ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន ។ បរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មានដើម្បីធ្វើយ៉ាងណាអោយដើរទាន់បច្ចេកវិទ្យាចុងក្រោយប្រកបដោយចីរភាពក្នុងសម័យឌីជីថល ៕



