ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញថ្លែងពីសារៈសំខាន់នៃដំណើរការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន,នៅក្នុងថ្ងៃទី២ នៃអង្គសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃដំណើរការអង្គសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន សម្រាប់ថ្ងៃទី២ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញថ្លែងបញ្ជាក់ពីសារៈសំខាន់នៃដំណើរការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ។
ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ,រយៈពេល២ថ្ងៃ ២១-២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានេះមានបទបង្ហាញពីដំណើរការពង្រឹងលើតួនាទីលើការងាររបស់អគ្គនាយកដ្ឋាន និងមន្ទីរព័ត៌មាន,មុខងារស្នូល និងមុខងារគាំទ្ររបស់ក្រសួង,មុខងារស្នូល និងមុខងារគាំទ្ររបស់មន្ទីរព័ត៌មាន។ ក្នុងក្របខណ្ឌនៃសិក្ខាសាលាក៏បានធ្វើការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន ក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេសគឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ ៕