ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជំងឺរាំរ៉ៃ និងមានជីវភាពខ្វះខាត

( ភ្នំពេញ )៖ អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហមកម្ពុជា ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាំយកមកធ្វើការចែកជូនដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជំងឺរាំរ៉ៃប្រចាំកាយ និងមានជីវភាពខ្វះខាតចំនួន ២០នាក់។
ការចែកអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ដោយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជំងឺរាំរ៉ៃប្រចាំកាយ និងមានជីវភាពខ្វះខាតចំនួន ២០នាក់ ទទួលបានក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម ទឹកសុីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ ភួយ មុង ក្រមា និងសារ៉ុង ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់បន្ថែមថវិកាក្នុងមួយនាក់ ៥មុឺនរៀល , លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ចំនួន ៥មុឺនរៀល សរុបជារួមក្នុងម្នាក់ៗទទួលបានថវិកា ១០មុឺនរៀល ៕