ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានអញ្ជើញ ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា,
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ប្រធានអង្គភាពជំនាញនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា។
ជួបពិភាក្សាការងារ និងពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នាសាលភក្តីវិក្រម ៣ ព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន និងតំណាងគណៈកម្មការនានា នៃព្រឹទ្ធសភា និងថ្នាក់ដឹកនាំជំនាញជាច្រើនរូប៕



