ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា “តួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺសារព័ត៌មាន និងប្រជាពលរដ្ឋ” ដូច្នេះ វិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយនិងទទួលបានព័ត៌មានពិតក្នុងចំណោម ប្រជាពលរដ្ឋ
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដើម្បីសម្រេចបាននូវវិធានការនេះ កាតព្វកិច្ចដ៏សំខាន់ដែលប្រទេសទាំងអស់នៅលើសកលលោកត្រូវតែយកចិត្តទុកដាក់ គឺការពង្រឹងសន្តិសុខព័ត៌មាន ដើម្បីធានាការទទួលបានព័ត៌មាន គុណភាពព័ត៌មាន និង សុវត្ថិភាពព័ត៌មាន,
នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីសម្ភោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃក្រសួងព័ត៌មាន យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ព័ត៌មានបំភ្លៃបន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាល ទី២) នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈ សារព័ត៌មាន នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម ចេន ចុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងលើកឡើងអំពីសារៈសំខាន់នៃការទូតព័ត៌មានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកម្ពុជាបានឈានមុខគេក្នុងតំបន់ លើការពង្រឹងការទូតព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយ គ្រប់ប្រទេសទាំងអស់បាននិងកំពុងប្រឈមក្នុងសម័យឌីជីថលនេះ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោង«យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែង ក្លាយដំណាក់កាលទី២»នេះ មានលក្ខណៈ ខុសប្លែកពីយុទ្ធនាការ «និយាយថាទេចំពោះ ព័ត៌មាក្លែងក្លាយ» ដែលក្រសួងព័ត៌មានបាន ចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ នៅដំណាក់កាលទី២នេះ គឺធ្វើជា លក្ខណៈតំបន់ដោយមានការអញ្ចើញចូលរួម ពីប្រទេសឡាវ វៀត ណាម និង ភូមា រួមជាមួយនិង ប្រទេសចិន ដែលជាប្រទេស ម្ចាស់ជំនួយក្នុងការ អនុវត្តគម្រោងនេះ។
ឯកឧត្តម បានជម្រាបជូនថា តាមការ គ្រោងទុក ក្រសួងព័ត៌មាន នឹងចាប់ផ្តើមបើក «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២»ជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៦ខាងមុខនេះ ។ តាមរយៈយុទ្ធនាការនេះ យើងរំពឹងថាវា នឹងរួមចំណែកបង្កើនការយល់ ដឹងដល់សាធារណជនទាំងនៅក្នុងប្រទេស ទាំងនៅក្នុងតំបន់ អំពីគ្រោះថ្នាក់និងផលប៉ះ ពាល់នៃព័ត៌មានក្លែងក្លាយ តាមរយៈសារជា សំឡេង និងសារជាអក្សរដែលបានបង្ហាញ នៅក្នុងយុទ្ធនាការ និងតាមរយៈប្រព័ន្ធផ្សព្វ ផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែល មកពីប្រទេសចូលរួម និងតាមរយៈ វេទិកាពិភាក្សាស្តីពីការទប់ស្កាត់ការរីករាលនៃព័ត៌មាន ក្លែងក្លាយក្នុងប្រទេស និងឆ្លងដែន។ ទន្ទឹមនេះ ដែរ យុទ្ធនាការនេះនឹងជួយកាត់បន្ថយ អក្ខរកម្ម ព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ លើក កម្ពស់គុណភាពព័ត៌មាន និងពង្រឹងសមត្ថភាព ប្រព័ន្ធផ្សព្វផ្សាយក្នុងការស្រាវជ្រាវ និងផ្ទៀង ផ្ទាត់ព័ត៌មាន។ ជាពិសេសតាមរយៈយុទ្ធនាការនេះ ក្រុមយុវជនស្ម័គ្រចិត្តក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នឹងត្រូវបានបង្កើត ឡើងដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែង ក្លាយ។ ដូច្នេះ យុទ្ធនាការនេះមិនត្រឹមតែ បង្រៀនពលរដ្ឋម្នាក់ឱ្យស្គាល់ព័ត៌មានក្លែង ក្លាយប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះគាត់ឱ្យក្លាយជាភ្នាក់ងារទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ ។
ឯកឧត្តម អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ក៏បានលើកឡើង អំពីសារៈសំខាន់នៃគម្រោងនេះក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាបេសកកម្មរួមគ្នា ដោយ លោកបានលើកឡើងថា៖ «ភាគីកម្ពុជា និងភាគីចិន នឹងរួមគ្នាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ដោយលុបបំបាត់ពាក្យចចាអារ៉ាមមិនល្អ និងបង្កើតព័ត៌មានល្អៗសម្រាប់រឹតចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន»៕



