ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា តួនាទីរបស់ស្ត្រី និងក្មេងស្រីពិតជាមានសារៈសំខាន់ ខ្លាំងណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបង្កើតនវានុវត្តន៍, ក្រៅពីតួនាទីជាអ្នកដឹកនាំស្ត្រី ក៏អាចដើរតួនាទីជាអ្នកសម្របសម្រួល និងអ្នកគាំទ្រពី ខាងក្រោយបានយ៉ាងល្អឥតខ្ចោះ, ក្នុងតួនាទីជាអ្នកដឹកនាំស្ត្រីពូកែក្នុងការដោះ ស្រាយបញ្ហាប្រកបដោយគំនិតច្នៃប្រឌិត សុខដុមនីយកម្ម ការយកចិត្តទុកដាក់ខ្ពស់ និង ពូកែយល់ចិត្តអ្នកដទៃ ដែលកត្តាទាំងនេះជួយសម្រួល និងកាត់បន្ថយការរើសអើង និងជំរុញលើកកម្ពស់បរិយាកាសការងារល្អ និងប្រកបដោយប្រសិទ្ធភាព។
ការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នូវចំណុចសំខាន់ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។
ពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដោយមានការអញ្ជើញជាអធិបតី លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងបងប្អូននារីមកពី អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានទាំង ៤ ចំណុះក្រសួងព័ត៌មាន សរុបប្រមាណជាង ៥០០នាក់។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ថ្លែងបញ្ជាក់ថា «ស្ត្រីគឺជាស្នូលដ៏សំខាន់» ត្រូវបាន រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តយកចិត្តទុកដាក់និង ដាក់បញ្ជូលទៅក្នុងគោលនយោបាយលើក កម្ពស់សមភាពយេនឌ័រ នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ តាមរយៈការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់ អាចក្លាហ៊ានរបស់ស្ត្រី និងក្មេងស្រីនៅក្នុង វិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំ ក្នុងវិស័យសាធារណៈ។ ឯកឧត្តម បានជម្រាបជូនថា គិតត្រឹមឆ្នាំ២០២៥ នៅក្នុងវិស័យសាធារណៈកម្ពុជា មានស្ត្រីដែលបំពេញតួនាទី ក្នុងការសម្រេចចិត្តប្រហែល ២៧ភាគរយ និង មន្ត្រីរាជការជាស្ត្រី ចំនួនប្រហែល ៤២ ភាគរយ។ កម្ពុជាមានស្ត្រីជា ប្រធានរដ្ឋសភា សមាជិកា សភាព្រឹទ្ធសភា សមាជិកា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន ស្ត្រីជា អគ្គទេសាភិបាល ធនាគារជាតិ ស្រ្តីជា អគ្គសវនករជាតិ និងស្ត្រីជាអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់។តួលេខនេះមានការកើនឡើងជាបន្តបន្ទាប់ បើ ប្រៀបធៀបទៅនឹងអាណត្តិមុនៗ។ វត្តមាន របស់ស្ត្រីនៅក្នុងការដឹកនាំស្ថាប័ន គឺជាការឆ្លុះ បង្ហាញអំពីការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍជាតិ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាម ជាថ្នាក់ដឹកនាំ ជាពិសេស មេ គ្រួសារមួយរូប សូមនិយាយថា ស្ត្រីពិតជាអស្ចារ្យខ្លាំង ណាស់។ ភាពបត់បែន ភាពធន់ ភាពច្នៃប្រឌិត របស់ស្ត្រីធ្វើអោយខ្ញុំមិនសរសើរមិនបាន។ នៅ ក្នុងគ្រួសារ ស្ត្រីដើរតួនាទីជាអ្នកស្តាប់មិន ចេះ នឿយណាយ អ្នកសម្របសម្រួលដ៏ប៉ិនប្រសប់ អ្នកថែរក្សាសុខភាពផ្លូវចិត្តសម្រាប់គ្រួសារ និង ជាអ្នកកែខៃបញ្ហាឱ្យប្រសើរឡើងវិញពីស្ថាន ការណ៍អាក្រក់ ៗ។ ដូច្នេះហើយ ស្ត្រីគឺជា កញ្ចក់ឆ្លុះបញ្ចាំងគ្រួសារ ដូចគេតែងនិយាយ ថា «សមត្ថភាពរបស់បុរសត្រូវបានឆ្លុះ បញ្ចាំងតាមរយៈស្ត្រីជាភរិយា»។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ស្ត្រីដើរតួនាទីជាអ្នកកៀរគរ ធនធាន អ្នករៀបចំ អ្នក សម្រចចិត្ត និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សន្តិភាព វិបុលភាព និង សុខដុមនីយកម្ម។ ឆ្លងកាត់ សង្គ្រាមផ្ទុះអាវុធនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការចូលរួមស្វែងរកសន្តិភាព និងសន្តិសុខ ប្រកបដោយប្រសិទ្ធភាព និងមោទនភាព។ ក្នុង នោះស្ត្រី ជាភរិយានិងគ្រួសារ វីវកងទ័ពរបស់ យើងបានចូលរួមលើកទឹកចិត្តស្វាមី និង បងប្អូនប្រុសដែលកំពុឈរជើងការពារទឹកដីកម្ពុជាយ៉ាងអង់អាចក្លាហាន។ ទោះបីជាភ័យតក់ស្លត់យ៉ាងក៏ដោយប៉ុន្តែពួកគាត់មិនចុះញ៉ម មិនស្ទាក់ស្ទើរ និងមិនរាថយ ក្នុងការបន្តគាំទ្រ និងជំរុញទឹកចិត្តវីរកងទ័ពរបស់យើងក្នុងការ ចូលរួមការពារ បូរណភាពទឹកដីកម្ពុជារបស់ យើងឡើយ។ ចំណែកស្ត្រីជាអ្នកគាំទ្រពីខាង ក្រោយវិញ បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដើម្បីគៀរគរធនធាន ជាជំនួយគ្រឿង បរិភោគ និងសម្ភារៈប្រើប្រាស់សម្រាប់ចែក ជូនជនភៀសសឹកបានទាន់ពេលវេលា៕



