ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សានុសិស្សនិទ្ទេស A ចំនួន ៤៦នាក់ មកពីខេត្តក្រចេះ ដើម្បីលើកទឹកចិត្តការសិក្សា និងការអភិវឌ្ឍធនធានមនុស្ស,

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សានុសិស្សនិទ្ទេស A ចំនួន ៤៦នាក់ មកពីខេត្តក្រចេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវជាប្រធានក្រុមការងារទាំង ៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ ព្រមទាំង មាតាបិតា អាណាព្យាបាល។
លោក ធាម ហេង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានជម្រាបជូនពី
គឺមាន លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ មាន
បេក្ខជនមកប្រឡងសរុប ២ ៥៩៣នាក់ ស្រី ១៤៤៦នាក់, បេក្ខជនប្រឡងជាប់សរុប ២ ១ ៥១នាក់ ស្រី ១ ២៥១នាក់, ភាគរយប្រឡងជាប់សរុប ៨២.៩៥% ស្រី ៨៦.៥១%។
ចំពោះសិស្សជាប់និទ្ទេស A ៤៦នាក់ ស្រី ២៧នាក់។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សនិទ្ទេស A ទាំង ៤៦ នាក់ក្នុងខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលល្អប្រសើរ ជាគំរូដ៏ល្អសម្រាប់យុវជនកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់បន្តការសិក្សាបានកាន់តែខ្ពស់ បណ្តុះបណ្តាលជំនាញ និងសីលធម៌ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បានថ្លែងថា ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់ និងជោគជ័យក្នុងការសិក្សាមិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននាំមកនូវមោទកភាពនិងកិត្តិយសសម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ និងកេរ្តិ៍ឈ្មោះដល់សាលារៀន និងស្រុកកំណើតរបស់ខ្លួនថែមទៀត។
ឆ្លៀងក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់សិស្សានុសិស្ស ដែលជាប់និទ្ទេស A និងអ្នកបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្តនិងតាមឧបនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព និងសីលធម៌ចូលរួមក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវចងចាំ និងអប់រំ តៗគ្នា ត្រូវធ្វើយ៉ាងណាជៀសឲ្យឆ្ងាយ កុំប្រើប្រាស់គ្រឿងញៀន នាំអោយខូចសុខភាព ប្រព័ន្ធប្រាសាទ និងខូចអនាគត ។

ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាប់និទ្ទេស A ទាំង ៤៦នាក់ មកពីខេត្តក្រចេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូនក្នុងម្នាក់ៗ ទទួលបាន កាតាប 1 កាស 1 ដបទឹក 1 ជាអំណោយរបស់ក្រុមហ៊ុន Yako Technology (Cambodia) Co.,Ltd។
ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានផ្តល់ជូននូវថវិកាក្នុងម្នាក់ៗ ២០០ដុល្លារអាមេរិក ផងដែរ៕