ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទវគ្គបណ្តុះបណ្តាលមន្រ្តីបង្គោលក្រសួងព័ត៌មាន ស្តីពី “ការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ក្នុងវិស័យព័ត៌មាន “

( ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការរយៈពេល ២ថ្ងៃរួចមម វគ្គបណ្តុះបណ្តាលមន្រ្តីបង្គោលក្រសួងព័ត៌មានស្តីពី “ការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ក្នុងវិស័យព័ត៌មាន “ រៀបចំឡើងដោយ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

សិក្ខាកាមដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សានាឱកាសនេះ មានចំនួន ១២០រូប

ដែលជា ប្រធាន-អនុប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, មន្ត្រី នៃអគ្គនាយកដ្ឋានទាំង៥ និង App របស់ក្រសួងព័ត៌មាន ដោយទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្តោតលើយុទ្ធសាស្រ្តការផ្សព្វផ្សាយព័ត៌មាន ឱ្យទៅដល់មូលដ្ឋានដែលងាយរងគ្រោះ និងកំពុងរងគ្រោះ ៕