ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិទ្យុសំឡេងវៀត VOV ដឹកនាំដោយ លោក ង្វៀន ថាញ់ណាម លេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងជំនួយកម្ពុជា_ឡាវ វិទ្យុសំឡេងវៀតណាម
 
								( ភ្នំេពេញ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូវិទ្យុសំឡេងវៀត VOV ដឹកនាំដោយ លោក NGUYEN THANH NAM (ង្វៀន ថាញ់ណាម) លេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងជំនួយកម្ពុជា_ឡាវ វិទ្យុសំឡេងវៀតណាម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដោយផ្តោតសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងសោតទស្សន៍រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត ៕
 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 
 
			



