ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សម្ពោធពិព័រណ៍សៀវភៅ«Big Bad Wolf Books Cambodia»លើកទី៤ មានសៀវភៅជាង ១លានក្បាល ច្រើនជាង ២មុឺនចំណង ដាក់លក់នៅសាលបុរីរុងរឿង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books អញ្ជើញកាត់ខ្សែបូរសម្ពោធពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលបុរីរុងរឿង ក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពិព័រណ៍សៀវភៅនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។
ពិព័រណ៍សៀវភៅដ៏ធំបំផុតនិងមានប្រជាប្រិយភាពនេះធ្វើឡើងក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន៕