ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលជាមួយអាជីវករតាមបណ្តោយផ្លូវលេខ ២០០ ដល់ ៨០០ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរតាមបណ្តោយផ្លូវលេខ ២០០ រហូតដល់ផ្លូវលេខ ៨០០ ក្រុងព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពលក់ដូរប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ដោយក្តីស្និទ្ធស្នាល។

ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់អាជីវករទាំងអស់ ឱ្យចូលរួមរៀបចំការលក់ដូរឱ្យមានរបៀបរៀបរយ ជៀសវាងការរំលោភលើចិញ្ចើមផ្លូវ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពក្រុងយើង។

ឯកឧត្តមអំពាវនាវដល់បងប្អូនជីវករទាំងអស់ សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបរិស្ថានស្អាត សមស្របជាទីក្រុងទេសចរណ៍គំរូ។

បងប្អូនអាជីវករបានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ដឹកនាំខេត្តព្រះសីហនុ ហើយបានសន្យានឹងចូលរួមសហការតាមការណែនាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុទាំងអស់គ្នា៕

 

រូបភាព ៖ នាង សុវណ្ណភារុន